Wednesday, September 27, 2017

របៀបធ្វើប្រហិតសាច់ជ្រូក

​គ្រឿងផ្សំ​៖
​    ​- សាច់ជ្រូក​ចិញ្ច្រាំ ២០០ ក្រាម​
​    ​- សាច់ជ្រូក​កិន​ម៉ដ្ឋ ២០០ ក្រាម​
​    ​- អំបិល ១/៤ ស្លាបព្រា​កាហ្វេ អាច​ថែមថយ​តាម​ចំណូលចិត្ត​
​    ​- ម្រេច​ម៉ដ្ឋ តាម​ចំណូលចិត្ត​
​    ​- ម្រេច​គ្រាប់ តាម​ចំណូលចិត្ត​
​    ​- អាចដាក់​ម្សៅ​ស៊ុប ឬ​មិន​ដាក់​ក៏បាន​

​    ​វិធី​ធ្វើ​៖
​    ​- សាច់ជ្រូក​ចិញ្ច្រាំ​, សាច់ជ្រូក​កិន​ម៉ដ្ឋ ដាក់​ក្នុង​ទូទឹកកក រយៈពេល​៣០​នាទី (​ឱ្យ​សាច់​កក​បន្តិច​សិន​)
​    ​- រួចហើយ​ដាក់​អំបិល និង​ម្រេច​ចូល​សាច់​
​    ​- ដាក់​សាច់​ចូលក្នុង​ម៉ា​សិន​កិន​សាច់ ឱ្យ​សាច់​ឡើងរ​មួ​ត រួច​ធ្វើឱ្យ​វា​ចេញ​ជា​រាង​មូល​បង់​ចូល​ទឹក​កំពុង​ដាំ​ឱ្យ​ឆ្អិន​ជាការ​ស្រេច​៕

Tuesday, September 26, 2017

របៀបធ្វើត្រីបឹងកញ្ឆែត


គ្រឿងផ្សំ៖
  • - ត្រីរ៉ស់ ២ លាង​សម្អាត​ឱ្យស្អាត
  • - គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស)
  • - កាពិ
  • - ម្ទេសក្រៀម ចិញ្ច្រាំឱ្យម៉ត់
  • - ខ្ទិះដូង
  • - ខ្ទឹមក្រហម ហាន់ជា​បន្ទះស្ដើងៗ
  • - ខ្ទឹមស ចិញ្ច្រាំឱ្យម៉ត់
  • - ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល
  • - ទឹកអំពិលទុំ
  • - សណ្ដែកដីបុក
  • - កញ្ឆែត
វិធីធ្វើ៖
  • - យកត្រីរ៉ស់ មកបំពងឱ្យឆ្អិន ក្រៀម រួចដួស​ទុកមួយ​អន្លើ។
  • - កញ្ឆែតយកមកលាង​ឱ្យស្អាត រួចយក​មករៀប​ដាក់ឆ្នាំង​ដែលត្រូវ​ទទួល​ទាន និងយក​ត្រីដែល​បាន​បំពង​ឆ្អិនហើយ មកដាក់​ពីលើ​កញ្ឆែត រួចយក​ទុកមួយ​អន្លើទៀត។
  • - យកត្រីរ៉ស់មួយ​ក្បាល​ទៀត មកស្ងោរឱ្យឆ្អិន រួចបេះ​យកតែ​សាច់ត្រី ហើយ​បុកឱ្យ​រៀងម៉ត់​បន្តិច (ទឹកដែល​ស្ងោរត្រី​ត្រូវទុក)។
  • - ដាក់ប្រេងឆាចូលក្នុង​ខ្ទះទុកឱ្យ​ក្ដៅ រួចដាក់​គ្រឿង​បុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរឱ្យ​ឡើង​ក្រហម ឈ្ងុយ។
  • - បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូល​គ្នាឱ្យ​សព្វ រួចដាក់​ទឹកអំពិល​ទុំ និង ខ្ទិះដូងចូល។
  • - ទុកឱ្យពុះ រួចភ្លក្សមើល​ឱ្យ​ល្មម​តាមកា​រនិយម​ចូលចិត្ត (ធ្វើឱ្យ​នៅ​ខាប់ល្មម) ទើបយក​មកស្រោចពី​លើត្រី និង កញ្ឆែត​ដែល​យើង​បានរៀប​ទុកឱ្យ​សព្វ រួច​ជា​ការ​ស្រេច៕

របៀបធ្វើការ៉េម​រស់ជាតិ​ល្ពៅ



គ្រឿងផ្សំ៖
  • - ល្ពៅ ២០០ក្រាម
  • - ទឹកដោះគោជូរ​មាន​ជាតិស្ករ ២០០ក្រាម
  • - ទឹកដោះគោ​ខាប់ ៣០ ទៅ ៤០ មីលីលីត្រ
ជំហានទី ១៖
  • - ល្ពៅកាត់​ជាដំតូចៗ ស្ងោឆ្អិន ទុកឱ្យ​ត្រជាក់
ជំហានទី ២៖
  • - ល្ពៅត្រជាក់ហើយ​យក​ដាក់​ក្នុង​ទូទឹកកក​រហូត​ដល់កក
ជំហានទី ៣៖
  • - យកល្ពៅកក និង​ទឹកយ៉ា​អួរទៅ​កិនឱ្យ​ម៉ត់
  • - នៅពេលដែលល្ពៅ​ម៉ត់បន្ថែម​ទឹកដោះ​គោខាប់ យើង​កិន​ប្រហែល ២-៣ នាទី​ទៀត។
ជំហានទី ៤៖
  • - ដាក់ក្រែមចូល​ទៅក្នុង​ប្រអប់​បិទ​ជិតរួច​ដាក់​ចូលក្នុង​ទូទឹកកក ២ ម៉ោងញុំា​បាន​ហើយ៕

របៀបធ្វើបាយឆាបែបចិន



+ គ្រឿងផ្សំ៖
  • - ​បាយ ១ចានគោមធំ
  • - ស៊ុត ១គ្រាប់គោះ​ដាក់​ចាន​វាយ​ឱ្យបែក
  • - សាច់ជ្រូក កន្លះខាំស្ងោរ​ឆ្អិន​ហាន់​តូចៗល្មម
  • - សាច់ក្រក់ ២ដុំចៀន​ឆ្អិន​ហាន់​ស្តើងៗ
  • - ការ៉ុត ១មើមតូច​ហាន់តូចៗ
  • - សណ្តែកបារាំង ៣-៤គួរហាន់តូចៗ
  • - ស្លឹកខ្ទឹម ២ដើម​ហាន់
  • - ខ្ទឹមសចិញ្ច្រាំ កន្លះ​ស្លាបព្រាបាយ
  • - ប្រេងឆា ១-២ស្លាបព្រាបាយ
  • - ម្រេចម៉ត់ ដាក់​តាម​ការ​ចូល​ចិត្ត
  • - ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
  • - អំបិល ចុង​ស្លាបព្រាបាយ
  • - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
  • - ស្ករស ចុង​ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖
១. ដំ​បូង​យក​​ការ៉ុត និង​​សណ្តែក​បារាំង​​ដាក់​ស្រុះ​​ប្រហែល​ជា​ ៣-៤នាទី។
២. យក​ប្រេង​ឆា​ដាក់​ចូល​​ក្នុង​ខ្ទះ​ ដាក់​ភ្លើងឱ្យ​ក្តៅ​​ដាក់​ខ្ទឹម​ស​​ចូល​ឆា​ឱ្យមាន​ខ្លិន​​ឈ្ងុយ​​​ចាក់​ស៊ុត​​ចូល​​ឆា​ឱ្យឆ្អិន​​ដាក់​​បាយ​ចូល​។
៣. បន្ទាប់​មក​​ឆា​បញ្ចូល​គ្នា​ឱ្យ​សព្វដាក់​ សាច់​ជ្រូក, សាច់​ក្រក, ការ៉ុត និង​សណ្តែក​បារាំង​ឆា​បញ្ចូល​គ្នា​​មួយ​​សារ​សិន​។
៤. ដាក់​គ្រឿង​​ចូល​ ម្រេច, ទឹកស៊ីអ៊ីវ, អំបិល, ម្សៅស៊ុបមាន់ និងស្ករស​ឆា​បញ្ចូល​គ្នា​ឱ្យសព្វ​ ដាក់​ស្លឹក​ខ្ទឹម​​ចូល​ឆា​មួយ​​​ទៅ​ពីរ​ត្រឡប់​​ទៀត​​ជា​ការ​ស្រេច៕

របៀបធ្វើប្រហិត​សាច់គោ​

គ្រឿងផ្សំ៖
  • - សាច់គោ ៣៥០ក្រាម អាច​ប្រើសាច់​គោកិន​ស្រាប់
  • - ម្សៅពោត ២ស្លាបព្រាបាយ
  • - ទឹកត្រី ២ស្លាបព្រាបាយ
  • - ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
  • - អំបិល ១ស្លាបព្រាកាហ្វេកន្លះ
  • - baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
  • - ម្រេច
វិធីធ្វើ៖
១. សាច់ និងគ្រឿង​ទាំងអស់​ដាក់​ចូល​ទៅក្នុង​ម៉ាស៊ីន​កិនសាច់ រហូត​ដល់​សាច់​ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់​ចូល​ថង់​ប្លាស្ទិច ។ កាត់​ក្បាល​ថង់តូច​ល្មម​ដើម្បី​ច្របាច់​ប្រហិត​ចេញ​មក​មូល​ល្អ ហើយ​ជាវិធី​ដែល​ងាយ​ស្រួល។
៣. ក្នុងអំឡុង​ពេល​ច្របាច់​ប្រហិត ដាក់​ទឹក​ដាំឱ្យ​ពុះដាក់​អំបិល, ស្ករ រួចភ្លក់​មើល​ថាបើ​រសជាតិ​ល្មម គឺ​បាន​ហើយ។ (វិធីនេះ​មិនធ្វើ​ឱ្យសាច់​គោ​សាប​ពេល​ស្រុះរួច) ។ ទឹកពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន ៥នាទី រួច​ដួល​ចេញ។
៤. ប្រសិនបើ​ធ្វើទុក​ញុំា​ពេលដួល​ចេញដាក់​ចូលទៅ​ក្នុងចាន​ទឹកត្រជាក់ រួចដាក់​ចូលថង់ ឬប្រអប់។ ដាក់​ចូល​ទូរកក​ប្រសិនបើ​អ្នកចង់​ទុករយៈ​ពេលយូ​រជាងនេះ។
យើងអាច​ច្របាច់​ដោយដៃ ឬនៅក្នុង​ថង់​ប្លាស្ទិច​ក៏បាន​តាម​ចំណង់​ចំណូល​ចិត្ត ប៉ុន្តែ​យើង​គិតថា​ប្រើថង់​ងាយ​ស្រួល​ជាង​ ព្រោះវា​អាច​មូលល្អ៕

របៀបធ្វើវិធីធ្វើ​ម្ទេសជ្រក់

+ គ្រឿងផ្សំ៖
  • - ​ម្ទេសដៃនាង ១គីឡូកន្លះ (ទង់ចេញ​កុំឱ្យល្វីង)
  • - ទឹកខ្មេះ ២៤០មីលីលីត្រ
  • - ខ្ទឹមស ១ចានចង្កឹះ
  • - ទឹកត្រី កន្លះ​ចានចង្កឹះ​
  • - ស្ករស ២ស្លាប​ព្រាបាយ
  • - អំបិល ១ស្លាប​ព្រាកាហ្វេ
  • - ទឹក ៦០០មីលីលីត្រ
+ វិធីធ្វើ៖
១. មុន​ដំបូង​​ដាក់​ដាំ​ទឹក​ឱ្យពុះចាក់​​ម្ទេស​ចូល​​ទុក​ប្រ​ហែល​ ២នាទី​។
២. បន្ទាប់​ពី​ ២នា​ទី​មក​លើ​វា​ចេញ​ចាក់​​ដាក់​ក្នុង​កញ្ជ្រែងទុក​ឱ្យត្រ​ជាក់​ ហើយស្ងួត។
៣. យក​ឆ្នាំង​មួយ​​ដាក់​ទឹក, ទឹកខ្មេះ,​​ ទឹកត្រី, ស្ករស និង​អំបិល​​ចូល​ រួច​​យក​វា​ដាក់​ដាំ​ឱ្យ​ពុះ​ទុក​ឱ្យ​រលាយ​ប្រហែល​ជា​ ៥នាទី​​លើក​ចេញ​ទុក​ឱ្យត្រ​ជាក់​។
៤. ​យក​ម៉ាស៊ីន​កិន​ដាក់​ម្ទេស​ ជា​មួយ​​ទឹក​ដាំ​ទុក ​​(ទុក​ឱ្យ​​ត្រ​ជាក់​) និង​ខ្ទឹម​ស​​​ចូល​រួច​​កិន​ឱ្យ​ម៉ត់​ប្រហែល​ជា ៦វិនាទី ឬ​តាម​ដែល​ចង់​​បាន​ម៉ត់​ល្មម​ ឬម៉ត់ខ្លាំង។
៥. បន្ទាប់​ពី​កិន​រួច​រាល់​ហើយ​យក​ក្រឡរថ្ម​​មក​ដាក់​​ច្រក​ម្ទេស​ចូល ​(កុំ​យក​ក្រឡរ​​ជ័រ​នៅ​ពេល​ទុក​យូរ​អាច​​ធំខ្លិន​ជ័រ​) ទុក​វា​ឱ្យ​ត្រ​ជាក់​​ចាំ​គ្រប​គំ​រប​ ពេល​ដែល​​នៅ​ក្តៅ​គ្រប​​ទៅ​​អាច​ដុះ​ផ្សិត​​ខូច​​បាន៕

របៀបធ្វើបាយ​ដំណើប​ខ្នុរ

គ្រឿងផ្សំ៖
  • - អង្ករដំណើប ២០០ ក្រាម
  • - ខ្ទិះដូង ១០០ មីលីលីត្រ
  • - ស្លឹកតយ ៣ដើម កិនយកតែទឹក
  • - ដូងសរសៃ
  • - អំបិល
  • - សាច់ខ្នុរ
វិធីធ្វើ៖
១. អង្ករដំណើប​លាយ​ឱ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំ​ជាមួយ​ទឹកស្លឹក​តយ ១ផ្នែកទៀត​ត្រាំ​ជាមួយ​ទឹកថែម​ពណ៌​ផ្កាឈូក ១ផ្នែក​ទៀត​ត្រាំទឹក​ធម្មតា ពីរបីម៉ោង​ ឬពេញ​មួយ​យប់ បន្ទាប់មក​លាយ​អង្ករ​ដំណើប​ជាមួយ​ទឹក​ស្អាត​ជាច្រើន​ដង។
២. លាយអង្ករដំណើបជា​មួយ​អំបិល​បន្តិច លាយ​ទាំង ៣ផ្នែក រួចដាក់​ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទីហើយ ចាក់ខ្ទិះដូង ១/៣ ចូលរួច​ច្របល់​ឱ្យសព្វ ចំហុយ ៧ នាទីទៀត។
៣. បន្ទាប់មក​ពី ៧ នាទីចាក់ខ្ទិះ​ដែល​នៅ​សល់ចាក់​ចូលទាំង ៣ផ្នែក​ច្របល់​ឱ្យសព្វ ចំហុយ ៧-១០ នាទី​ទៀត​រួចបិត​ភ្លើង។
៤. យកបាយ​ដំណើប​ដាក់​ចូល​សាច់​ខ្នុរ រួចដាក់​សរសែដូង បើចូល​ចិត្តខ្ទិះដូង, ល្ង, សណ្ដែកដី អាច​ដាក់​ពីលើបាន។
វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និង​អំបិល​តិចដាក់​ដាំ បន្ទាប់​មក​លាយ​ម្សៅឆា ១/២ ស្លាបព្រា​ជាមួយ​ទឹក​ចាក់​ចូល​ទៅក្នុង​ឆ្នាំង​ខ្ទិះដូង​ ​ហើយ​កូរឱ្យ​​សព្វរួច​បិត​ភ្លើង៕

របៀបធ្វើមាន់ស្ពៃខ្មៅ



+ គ្រឿងផ្សំ៖
  • - សាច់មាន់ ៥០០ក្រាម (ស្ងោ​ឆ្អិន)
  • - ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
  • - ប្រេងខ្យង ៣ស្លាបព្រាបាយ
  • - ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
  • - ស្ករស ១ស្លាបព្រាបាយ
  • - ម្ទេសហាន់ តាមចំណូលចិត្ត
  • - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
  • - ខ្ទឹមបំពង កន្លះស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូងយក​សាច់​មាន់​​ដាក់​ស្ងោរ​ឱ្យឆ្អិន​ រួច​​​ហាន់​​ជា​ចំណិតៗ​ទុកមួយ​ឡែក​សិន។
២. ​យក​ចាន​មួយ​ដាក់​លាយ​គ្រឿង​ផ្សំមាន ​ទឹក​ស៊ីអ៊ីវ, ​ស្ករស​​ និង​ម្ទេសហាន់ រួច​កូរ​វា​ឱ្យ​រលាយ​ចូល​គ្នា​។
៣. បន្ទាប់​មក​យក​​ប្រេង​ខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពង​ចាក់​ចូល​​កូរ​វា​ម្តង​ទៀត​​ឱ្យ​រលាយ​​ចូល​​ជា​មួយ​គ្នា​​ដែរទុក​មួយ​​ឡែក​សិន។
៤. ដាក់​ដាំ​ទឹក​ឱ្យពុះ​ យក​ស្ពៃ​ខ្មៅ​​ស្រុះ​មួយ​សន្ទុះ​ស្រង់​ត្រាំ​ទឹក​​ត្រ​​ជាក់​​ដើម្បី​ឱ្យស្រួយ។
៥. យក​សាច់​មាន់​​ហាន់​រួច​​មក​លាយ​ជា​មួយ​គ្រឿង​ផ្សំ​​ដែល​លាយ​​ទុក​ក្នុង​​ចាន​ឱ្យ​​បាន​​សព្វ​ចូល​​ជាតិ​ល្អ។​​
៦. យក​ចាន​រាប​ស្មើ​មក​រៀប​ស្ពៃ​​ រួច​យក​សាច់​មាន់​លាយ​គ្រឿង​សព្វ​ហើយ​​ដាក់​រៀប​​ពីលើ​​គ្រប​ឱ្យជិត​ដាក់​ចូល​ទូឱ្យ​​ត្រ​ជាក់​​ជា​ការ​ស្រេច៕

របៀបធ្វើការ៉េម​ចេករស់ជាតិស្លឹក​តយ



គ្រឿងផ្សំ៖
  • - ទឹកដោះគោជូរ ៣០០ មីលីលីត្រ (ប្រមាណ ៣ ប្រអប់)
  • - ដូងកំប៉ុងទិញ​នៅផ្សារ ឬផ្សារ​ទំនើប ១៥០ មីលីលីត្រ
  • - ទឹកដោះគោខាប់ ១៥០ មីលីលីត្រ
  • - ស្លឹកតយ ៥ស្លឹក
  • - សណ្តែកដីលីង​តាម​ចិត្តចង់
  • - ដូងសរសៃ
  • - ចេក ៤ ផ្លែ
វិធីធ្វើ៖
  • - ចេក១កាត់ជា ៣ ឬ៤
  • - យកស្លឹក​តយ​ទៅកិន ហើយ​យក​តែទឹក។
  • - លាយ​ទឹកដោះ​គោជូរ, ទឹកដោះគោ​ខាប់ និង ខ្ទិះដូង ទឹកស្លឹកតយ ក្នុងចាន​ធំមួយ។
  • - ដាក់ខ្ទិះដែល​លាយ​ហើយ​ចូលក្នុង​ប្រអប់​ការ៉េម បន្ទាប់មក​ដាក់​ចេក១ស្រទាប់ ហើយ​សណ្តែកដី សរសៃ​ដូង ធ្វើរបៀប​នេះ​រហូតដល់​អស់។ ទុក​សណ្តែក​ដី​សរសៃ​ដូង និង​ខ្ទិះដូង​ខ្លះ​សម្រាប់​ដាក់លើ ដាក់ខ្ទិះដូង​ខាងលើ​ច្រើន​កុំឱ្យ​ធ្លាក់​សណ្ដែក​ដី និង​សរសៃ​ដូង​ខណៈពេល​ដែល​យើង​បរិភោគ។
  • - យកទៅ​ដាក់ទូរ​ទឹកកក​ឱ្យបាន ៤ម៉ោង (អាស្រ័យ​លើទូរ​ទឹកកក ខ្លះ ២ ម៉ោង​កក​រឹង​ហើយ។
សូម​រីករាយ​ជាមួយ​នឹងការ៉េម​ចេក​ដែលអ្នក​ធ្វើដោយ​ខ្លួនឯង សំរាប់​ក្រុម​គ្រួសាររ​បស់អ្នក

របៀបធ្វើនំបាក់ប៊ិន រឺនំដំឡូងដុត

+ គ្រឿងផ្សំ៖
  • - ដំឡូងមី​ស្រស់ឈូស កន្លះចានគោម
  • - ដំឡូងមី​ឈូស​កញ្ចប់ ២កញ្ចប់ (ម៉ត់)
  • - ស្ករស ២ស្លាបព្រាបាយ
  • - អំបិល ចុងស្លាបព្រាកាហ្វេ
  • - សាច់ដូងខ្ចីហាន់ស្តើងតូចៗ
  • - ទឹកដោះគោខាប់ ១កំប៉ុង
  • - ស៊ុត ៣គ្រាប់
  • - ខ្ទិះដូង ១ចាន​គោម
+ វិធីធ្វើ៖
១. មុន​ដំ​បូងត្រូវ​បើក​ចង្ក្រាន​ដុត​នំ​ដាក់​កំដៅឱ្យ​ក្តៅ ​ប្រហែល​ជាកន្លះម៉ោង​ជាមុន​សិន។
២. យក​ដំឡូង​កញ្ចប់, ដំឡូង​ស្រស់​ឈូស, ខ្ទិះ​ដូង, ទឹកដោះគោ, សាច់​ដូង​ខ្ចី, ស្ករស, អំបិល និង​​ស៊ុត​(គោះដាក់)​ ​លាយ​បញ្ចូល​គ្នាឱ្យ​បាន​សព្វ​ល្អ។
៣. បន្ទាប់​ពី​​លាយ​​​បាន​សព្វល្អ​ហើយ​​ យក​វា​ចាក់​ចូល​ក្នុង​ចាន​​ដែករាង​ជ្រុង​វែង​ បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ចង្ក្រាន​ដុត​នំ​ទុក​ប្រហែល​ជា​ ១ទៅ​ ១ម៉ោង​កន្លះ​។
៤. ​យក​នំ​ចេញ​ពី​ចង្ក្រាន​​ទុក​ឱ្យ​ត្រ​ជាក់​ប្រហែល​ជា​ ១៥-២០​នាទី​កាត់​វា​ជា​រាង​ជ្រុង​ៗ ឬ​តាម​ដែល​អ្នក​ចូល​ចិត្ត​ជា​ការ​ស្រេច៕

របៀបធ្វើខសរសៃសាច់គោ


គ្រឿងទេស៖
  • - ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
  • - សាច់គោ ១គីឡូ
  • - សរសៃគោ ១គីឡូ
  • - ស្ករត្នោត បីស្លាបព្រា
  • - ទឹកត្រី បីវែក
  • - អំបិល កន្លះស្លាបព្រាកាហ្វេ
  • - ម្រេចបុក ១ស្លាបព្រាបាយ
  • - ស្រាស ៤វែក
  • - ការុត៤ និង ដំឡូងបារាំង៤
របៀបធ្វើ៖
១. លីងខ្ទឹមបារាំង ខ្ទឹមក្រហមឱ្យ​ឈ្ងុយ ទើប​ដាក់​ខ្ទឹមស​លីង​ឱ្យឈ្ងុយ​ ហើយដួសចេញ។
២. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច ឱ្យឈ្ងុយ ដួសចេញ យកទៅ​បុក​ឱ្យម៉ត់ ទើប​ចាក់​ខ្ទឹមលីង​ចូល បុក​ឱ្យ​សព្វចូល​សាច់គ្នា​ឱ្យបាន​មួយ​ចានចង្កឹះ។
៣. យកសរសៃគោ​លាង​ឱ្យស្អាត ហាន់ដុំៗតូច ប្រឡាក់​ស្រាស២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរឱ្យ​ផុយ រួចស្រង់​ចេញ​លាង​ទឹកឱ្យស្អាត។
៤. ហាន់សាច់គោដុំៗ រួចដាក់​លាយ​សរសៃ​គោស្ងោរ យកទៅ​ប្រលាក់​នឹងគ្រឿង​បុក​ខាងលើ លាយ​ស្រាស២វែក និង​ម្រេចបុក កញ្ជ្រាវ​ឱ្យសព្វ ទុកមួយ​អន្លើ ចំនួន ១ម៉ោង។
៥. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
៦. កម្លោចស្ករត្នោត​ក្នុងឆ្នាំង​មួយឱ្យ​ក្រហម រួចចាក់​ទឹកត្រី​ចូល កូរឱ្យ​សព្វទើប​ចាក់សាច់​គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់​បន្លែ​ចូល ថែមទឹក​ស្ងោរ​រំងាស់ ទាល់​តែ​ផុយ​សាច់។
៧. ភ្លក្សថែមថយ តាម​ចំណូល​ចិត្ត។ បើចង់ឱ្យ​កាន់​តែឈ្ងុយ ថែម​សន្លឹក​ក្រូចសើច​ទៅក្នុង​ទឹកខ ហើយ​រំងាស់​ជាមួយ​សាច់។
៨. បើទទួលទាន​ជាមួយ​នំប៉័ង សូមរំងាស់​ឱ្យ​ខាប់ បើ​ទទួលទាន​ជាមួយ​គុយទាវ សូម​ថែម​ទឹក​ឱ្យ​រាវ ហើយ​ថែមថយ​គ្រឿង​តាម​ចំណូលចិត្ត។
៩. ពេលដួស​ដាក់​ចាន សូមឱ្យ​ស្លឹកខ្ទឹម និង​ស្លឹកក្រូច​សើច​ហាន់​ជាសរសៃ​ឆ្មារបំផុត៕

របៀបធ្វើលតឆា

+ គ្រឿងផ្សំ៖
  • - ​សាច់គោ ២០០ក្រាម ហាន់បន្ទះ​ស្តើងៗ
  • - ស៊ុត ១គ្រាប់​ ចៀន​ឆ្អិន
  • - លត ១ចាន​គោម​តូចល្មម
  • - ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ
  • - ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
  • - សណ្តែកបណ្តុះ ២៥ក្រាម
  • - ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
  • - ស្ករស កន្លះស្លាបព្រាកាហ្វេ
  • - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • -​ ប្រេងឆា ២-៤ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូង​ដាក់​ប្រេង​ឆា​ចូល​​ក្នុងខ្ទះ​ដាក់​ភ្លើង​ឱ្យ​ក្តៅ ដាក់​ខ្ទឹមសចូល​ឆា​ឱ្យ​ឈ្ងុយ​ដាក់​​សាច់​គោ​ចូល​ឆា​ត្រឡប់​បន្តិច​ដាក់​​​ទឹក​ស៊ីអ៊ីវ​ខាប់ និង​ស្ករសឆា​ឱ្យរាង​ឆ្អិនល្មម។
២. បន្ទាប់​មក​ដាក់​លត​ចូល​ឆា​វា​​ជា​មួយ​សាច់​គោ​បន្តិច​សិន​ រួច​ហើយចាំ​ដាក់​ ខាត់ណា, ផ្កា​គូឆាយ និង​សណ្តែក​បណ្តុះ ឆា​​ឱ្យបន្លែ​ឆ្អិន​​តាម​ការ​ចូ​ល​ចិត្តរួច​ដួស​ដាក់​ក្នុង​ចាន​។
៣. បន្ទាប់​មក​ទៀត​យក​ស៊ុត​មក​ដាក់​ចៀន​ឱ្យឆ្អិន​ រួច​ហើយ​ដួស​ដាក់​​ពីលើ​ចាន​លត​ឆា​ជា​ការ​ស្រេច៕

របៀបធ្វើការ៉េម



គ្រឿងផ្សំ៖
  • - សាច់ធូរេន ២៥០ក្រាម
  • - ខ្ទិះដូង ១៥០មីលីលីត្រ
  • - ទឹកដោះគោស្រស់ ២០០មីលីលីត្រ គ្មាន​ជាតិស្ករ
  • - ស្ករ ៨០ក្រាម
  • - អំបិល
  • - ម្សៅ Vannila ១ស្លាបព្រាកាហ្វេ
ការអនុវត្ត៖
ជំហានទី ១៖ ខ្ទិះ​ដូង និង​ស្ករស ដាក់លើ​ចង្ក្រាន​ដើម្បី​រំលាយ​ឱ្យ​ចូលគ្នា ហើយ​បាន​បិទភ្លើង​ចង្ក្រាន​វិញ (កម្តៅ​ឱ្យក្តៅ​បាន​ហើយ​មិន​បាច់ពុះទេ)។
ជំហានទី ២៖ ប្រើស្លាបព្រា​ច្របល់​ធូរេន និង​ទឹកដោះគោ​ឱ្យ​ចូលគ្នា ហើយ​ដាក់ម្សៅ vanilla និង​អំបិល​ចូលរួច​ច្របល់​ឱ្យចូលគ្នា​ទៀត។
ជំហានទី ៣៖ យកល្បាយ​ដែលកូរ​ហើយ​ដាក់​ចូលទៅ​ប្រអប់​ការ៉េម ទុក​ក្នុង​ទូរទឹកកក ៧-៨ ម៉ោង​គឺអាច​បរិភោគ​បាន​ហើយ។
ចំណាំ៖ ប្រសិនបើ​អ្នកប្រើ​ប្រអប់​ធំ អ្នក​ត្រូវយក​ចេញ​ក​ហើយ​ប្រើស្លាប​ព្រាច្របល់​វារៀង​រាល់ ២ម៉ោងម្តង វានិង​ធ្វើឱ្យ​ការ៉េម​របស់​អ្នកម៉ត និង ទន់ល្អ៕