Tuesday, September 26, 2017

របៀបធ្វើ មីឆាគ្រឿងសមុទ្រ

+ គ្រឿងផ្សំ៖

  • បង្គា ១០០ក្រាមយក​សរសៃ​ខ្នងចេញ
  • មឹក ១០០ក្រាម​ហាន់​ជាក្រលា
  • ស៊ុត ១គ្រាប់
  • ខាត់ណា ២០ក្រាមហាន់​បញ្ឆិត​ស្រុះ​ទឹកក្តៅ
  • ផ្សិតចំបើង ២០ក្រាម​ហាន់បញ្ឆិត
  • ការ៉ុត ១កំណាត់​ផ្លែ​តូចចិត​ជាណិត
  • ផ្កាខាត់ណា ២០ក្រាម​ហាន់​បញ្ឆិត​ស្រុះទឹកក្តៅ
  • បណ្តូលពោត​កំប៉ុង ២គ្រាប់​ស្រុះ​ទឹកក្តៅ
  • ផ្សិតកំប៉ុង ២០ក្រាម
  • ទឹកប៉ាវហ៊ឺ ១ស្លាប​ព្រាបាយ
  • ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
  • ខ្ទឹមស ៣កំពឹស​ចិញ្ច្រាំ
  • ទឹកស៊ុប កន្លះ​វែក
  • ម្រេច កន្លះស្លាប​ព្រាកាហ្វេ
  • ម្សៅឆា ១ស្លាប​ព្រាបាយ
  • មីសសៃធំ ១០០ក្រាម
  • ទឹកម្ទេស​ដប ធ្វើ​​ទឹក​ជ្រលក់

+ វីធីធ្វើ៖

១. ដំបូង​ចាក់​ប្រេង​ឆា​​ចូល​ក្នុង​​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ គោះ​ស៊ុត​ចូល​ឆា​ឲ្យឆ្អិន បន្ទាប់​មក​ដាក់​មី ជាមួយ​ទឹកប៉ាវហ៊ឺ​ចូល​ឆា​ឲ្យ​ក្រៀមរួច​ដួស​ដាក់​ក្នុង​ចាន​​សិន។
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​មួយ​ទៀត​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ដាក់​ បង្គា និងមឹក​ចូល​ឆា​បន្តិច​សិន​ចាំ​ដាក់​ ខាត់​ណា,​ ផ្សិតចំបើង, ការ៉ុត, ផ្កាខាត់ណា, បណ្តូល​ពោត​កំ​ប៉ុង និងផ្សិត​កំប៉ុងឆា​​បញ្ចូល​គ្នា​ទាំង​អស់។
៣. បន្ទាប់​មក​ផ្សំ​គ្រឿង​ចូល​ ទឹកប៉ាវហ៊ឺ, ទឹក​ស៊ីអ៊ីវ, ទឹកស៊ុប ​និងម្រេច​រួច​ឆា​ចូល​គ្នា​ឲ្យ​សព្វចាក់​ម្សៅ​ឆា​ចូល​ឆា​បន្តិច​ទៀត​រួច​យក​វា​មក​ដាក់​ពី​លើ​មី ឬឆា​ជា​មួយ​មី​មួយ​ត្រ​ឡប់​ទៀត​ក៏បានតាម​ដែល​ចូល​ចិត្ត៕

No comments:

Post a Comment