- - សាច់គោ ២០០ក្រាម ហាន់បន្ទះស្តើងៗ
- - ស៊ុត ១គ្រាប់ ចៀនឆ្អិន
- - លត ១ចានគោមតូចល្មម
- - ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ
- - ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
- - សណ្តែកបណ្តុះ ២៥ក្រាម
- - ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
- - ស្ករស កន្លះស្លាបព្រាកាហ្វេ
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- - ប្រេងឆា ២-៤ស្លាបព្រាបាយ
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឱ្យក្តៅ ដាក់ខ្ទឹមសចូលឆាឱ្យឈ្ងុយដាក់សាច់គោចូលឆាត្រឡប់បន្តិចដាក់ទឹកស៊ីអ៊ីវខាប់ និងស្ករសឆាឱ្យរាងឆ្អិនល្មម។
២. បន្ទាប់មកដាក់លតចូលឆាវាជាមួយសាច់គោបន្តិចសិន រួចហើយចាំដាក់ ខាត់ណា, ផ្កាគូឆាយ និងសណ្តែកបណ្តុះ ឆាឱ្យបន្លែឆ្អិនតាមការចូលចិត្តរួចដួសដាក់ក្នុងចាន។
៣. បន្ទាប់មកទៀតយកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយដួសដាក់ពីលើចានលតឆាជាការស្រេច៕
No comments:
Post a Comment