គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម
- សាច់ជ្រូកកិនម៉ដ្ឋ ២០០ ក្រាម
- អំបិល ១/៤ ស្លាបព្រាកាហ្វេ អាចថែមថយតាមចំណូលចិត្ត
- ម្រេចម៉ដ្ឋ តាមចំណូលចិត្ត
- ម្រេចគ្រាប់ តាមចំណូលចិត្ត
- អាចដាក់ម្សៅស៊ុប ឬមិនដាក់ក៏បាន
វិធីធ្វើ៖
- សាច់ជ្រូកចិញ្ច្រាំ, សាច់ជ្រូកកិនម៉ដ្ឋ ដាក់ក្នុងទូទឹកកក រយៈពេល៣០នាទី (ឱ្យសាច់កកបន្តិចសិន)
- រួចហើយដាក់អំបិល និងម្រេចចូលសាច់
- ដាក់សាច់ចូលក្នុងម៉ាសិនកិនសាច់ ឱ្យសាច់ឡើងរមួត រួចធ្វើឱ្យវាចេញជារាងមូលបង់ចូលទឹកកំពុងដាំឱ្យឆ្អិនជាការស្រេច៕
សូមអរគុណដែលបានចែកចាយនូវរបៀបធ្វើម្ហូបទាំងអស់នេះ។ ខ្ញុំពិបាកមើលបន្តិច ដោយអក្សរ និងផ្ទៃខាងក្នុង មានពណ៍ស្រដៀងគ្នា បើសិនជាអក្សរមានពណ៍ ស នោះងាយស្រួលនឹងមើលជាង ។ នេះគ្រាន់តែជាយោបល់របស់ខ្ញុំតែប៉ុណ្ណោះ។
ReplyDelete