Tuesday, September 26, 2017

របៀបធ្វើនំ​ជើងជ្រូក នំបំពង់ ឬ នំ​កំប៉ុង

គ្រឿង​​ផ្សំ៖

  • ម្សៅ​ខ្សាយ ១កំប៉ុង
  • ទឹកក្តៅ ១កំប៉ុងកន្លះ
  • ដូងកោស ១ក្តាប់
  • ពងមាន់ ១គ្រាប់
  • សណ្តែកបាយ​ត្រាំទឹកក្តៅ​ហើយ​ចំហុយ ១ក្តាប់
  • ប៉ិគក់ ហាន់ល្អិតៗ ១ក្តាប់
  • ស្ករ ១ស្លាបព្រាបាយ
  • អំបិល ចុង​ស្លាបព្រាកាហ្វេ
  • កំប៉ុងចៀននំ

របៀបធ្វើ៖

១. លាយម្សៅចូល​ជាមួយ​ទឹកក្តៅ​ឱ្យសព្វ ទើប​ចាក់​គ្រឿង​ទាំងអស់​ចូល លាយ​ឱ្យសព្វ។
២. ដាក់ឆ្នាំងដាំ​ខ្លាញ់​ឱ្យក្តៅ
៣. ដួស​ម្សៅលាយ​ហើយ​ដាក់​កំប៉ុង ចៀន​រហូត​ទាល់​តែ​ក្រហម ទើប​គាស់​ចេញ ហើយ​ចៀន​អោយក្រហមស្រួយ។
៤. អាច​បរិភោគ​លេង​ធម្មតា​ក៏បាន ឬទ្រាប់​សាលាដ ត្រសក់​ជីរ ជ្រលក់​ទឹកត្រីផ្អែម ក៏​បាន៕

No comments:

Post a Comment