+ គ្រឿងផ្សំ៖
- - សាច់ជ្រូកបីជាន់ ២០០ក្រាមស្ងោរឆ្អិនហាន់ចំណិតស្តើងៗល្មម
- - បង្គា ២០០ក្រាមស្ងោរឆ្អិន បេះជាដុំៗតូចល្មម
- - ស្ពៃក្តោប ១០០ក្រាមចិតសរសៃល្អិតៗ
- - សណ្តែកបណ្តុះ ១០០ក្រាម
- - ត្រសក់ ២ផ្លែចិតស្តើងៗ
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- - សណ្តែកដីលីង ២ស្លាបព្រាបាយ (បុក)
- - ម្ទេសប្លោកទុំ ១ផ្លែតូចចិតចំណិតស្តើងៗ
- - ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- - ស្ករស កន្លះស្លាបព្រាបាយ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ទឹកខ្មេះ ២ស្លាបព្រាបាយ ឬបន្ថែមបន្ថយតាមចំណូលចិត្ត
១. មុនដំបូងយកចានគោមមួយមកដាក់លាយគ្រឿងផ្សំចូល ស្ករស, ទឹកត្រី, ទឹកខ្មោះ, ប៊ីចេង, អំបិល, ខ្ទឹមស និងដាក់ទឹកឆ្អិននៅក្តៅចូលបន្តិច រួចកូរឱ្យរលាយទុកដោយឡែកសិន។
២. បន្ទាប់មកយកចានគោមធំមួយដាក់ស្ពៃក្តោប, ត្រសក់, ម្ទេស, បង្គា,សាច់ជ្រូកចូល ជាមួយគ្រឿងផ្សំដែលលាយទុកក្នុងចានគោម ដាក់ស្មានមើលសិន រួចភ្លក់ថែមតាមចំណូលចិត្ត។
៣. បន្ទាប់មកទៀតដាក់សណ្តែកដីលីងចូល ១ស្លាបព្រាបាយ ច្របល់ចូលគ្នា រួចហើយពេលដែលដួសញ៉ាំរោយសណ្តែកដីលីងពីលើបន្ថែមទៀតជាការស្រេច៕
No comments:
Post a Comment