+ គ្រឿងផ្សំ៖
- - ខាត់ណា ៣០០ក្រាម (ស្រុះទឹកដាំពុះដាក់អំបិល, ប្រេងឆាមួយមុខបន្តិច)
- - សាច់មាន់ ៣០០ក្រាមហាន់ដុំតូចល្មម (ប្រឡាក់ ស្រាអង្ករ (បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
- - ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
- - ស្លឹកខ្ទឹម ២ដើមហាន់
- - ប្រេងខ្យង ៣ស្លាបព្រាបាយ
- - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- - ស្ករស ១ស្លាបព្រាកាហ្វេ
- - ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
- - ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
- - ទឹកស៊ុបមាន់ ១ចានចង្កឹះ
- - ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
- - ប្រេងឆា ៤ស្លាបព្រាបាយ
១. មុនដំបូងដាក់ឆ្នាំងដាំទឹកឱ្យពុះរួចបន្ថែមអំបិល និងប្រេងឆាចូលបន្តិច បន្ទាប់យកខាត់ណាមកដាក់ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយកមកលាងទឹកត្រជាក់វិញ។
២. យកសាច់មានមកប្រឡាក់ ស្រាអង្ករ, ម្សៅមី និងប្រេងឆា កូរវាចូលគ្នាឱ្យសព្វ។
៣. បន្ទាប់មកយកទឹកស៊ុបមាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មកកូរលាយចូលគ្នាឱ្យសព្វ(ដាក់ក្នុងចានគោមមួយ)។
៤. យកឆ្នាំងខ្ទះដាក់ប្រេងឆា ២ស្លាបព្រាបាយ ចូលដាក់ភ្លើងឱ្យក្តៅចាក់ខ្ញីចូលឆាឱ្យមានខ្លិនឈ្ងុយ បន្ថែមខ្ទឹមសចូលទុកឱ្យមានខ្លិនឈ្ងុយដូចគ្នា (ខ្ទឹមស, ខ្ញីដាក់ពាក់កណ្តាល) ទើបដាក់សាច់មាន់ចូលឆារហូតទាល់តែឆ្អិនដួសទុកមួយឡែកសិន។
៥. យកប្រេងឆាដាក់ចូលក្នុងខ្ទះម្តងទៀត បន្ទាប់មកដាក់ខ្ទឹមស, ខ្ញីដែលនៅសល់ជាមួយនិងស្លឹកខ្ទឹមឆាឱ្យឈ្ងុយដាក់ខាត់ណាស្រុះរួចចូល បន្ទាប់មកទៀតយកគ្រឿងផ្សំក្នុងចានគោមចាក់ដាក់ពីលើគ្របទុក ១នាទីចូកត្រឡប់វា។
៦. បន្ទាប់ពីត្រឡប់ឱ្យចូលរស់ជាតិទាំងសងខាងហើយ ស្រង់វាដាក់ចូលក្នុងចានរាបស្មើមួយ (ស្រង់តែបន្លែ) បន្ទាប់មកទៀតយកសាច់មាន់ដែលឆាទុក មកដាក់ឆាជាមួយទឹកដែលនៅក្នុងខ្ទះម្តងទៀត ២-៣ត្រឡប់ដួសដាក់ក្នុងចានពីលើជាការស្រេច៕
No comments:
Post a Comment