- - ល្ហុង ៣០០ក្រាម ឈូសជាសសៃ
- - ត្រសក់ ២-៣ផ្លែចិតជាចង្វាមូល
- - ការ៉ុត ១មើមឈូសជាសសៃ
- - ខ្ញី ១ដុំចិតជាបន្ទះស្តើង
- - ខ្ទឹមក្រហម ១ដុំធំចិតជាបន្ទះស្តើង
- - អំបិល ១ស្លាបព្រាបាយ
- - ទឹកខ្មេះ ៣-៥ស្លាបព្រាបាយ
- - ខ្ទឹមស ៥កំពឹសចិញ្រ្ចាំ
- - ស្ករស ៣ស្លាបព្រាបាយ
- - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
១. មុនដំបូងយកល្ហុង ការ៉ុត និងអំបិល (ទុកបន្តិច) មកច្របល់ចូលគ្នា រួចទុក៥នាទី។
២. ៥នាទីក្រោយមកយកវាមកលាងទឹក រួចហើយពូតឱ្យអស់ទឹក។
៣. បន្ទាប់មកយកវាមកលាយជាមួយ ខ្ញី, ត្រសក់, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ម្សៅស៊ុបមាន់ និងអំបិលដែលនៅសល់ រួចហើយច្របល់ចូលគ្នា។
៤. បន្ទាប់មកទៀតដាក់ទឹកខ្មេះចូលរួចច្របល់ម្តងទៀតឱ្យបានសព្វរួចភ្លក់មើល បើរស្ទើររស់ជាតិណាមួយអាចបន្ថែមតាមតាចូលចិត្ត៕
No comments:
Post a Comment