- - មី ១កញ្ចប់ (រសជាតិតុងយ៉ាំ)
- - ម្ទេស តាមចំណូលចិត្តហាន់តូចៗ
- - ខ្ទឹមស ៣កំពឹសហាន់តូចៗ
- - ខ្ទឹមក្រហម ១ដុំហាន់បន្ទះតូចៗ
- - ស្ករស កន្លះស្លាបព្រាបាយ
- - ទឹកត្រី ១ស្លាបព្រាបាយ
- - ទឹក្រូចឆ្មា ២ស្លាបព្រាបាយ
- - គ្រឿងសមុទ្រ ឬសាច់ដាក់តាមចំណូលចិត្ត
- - សណ្តែកដីលីងបុក ១ស្លាបព្រាបាយ
- - ជីគ្រប់មុខ ដាក់តាមចំណូលចិត្ត
- - សាលាដ ១គុម្ពតូច រៀបដាក់ចំហៀងចាន
១. មុនដំបូងយកគ្រឿងសមុទ្រមកដាក់ស្ងោរឱ្យឆ្អិនរួចទុកដោយឡែកសិន។
២. យកមីទៅដាក់ស្រុះឱ្យឆ្អិន រួចហើយស្រង់ទុកសិន។
៣. លាយគ្រឿងផ្សំចូលក្នុងចានមាន ខ្ទឹមស, ម្ទេស, គ្រឿងមី, ស្ករ, ទឹកត្រី និងទឹកក្រូចឆ្មាកូរចូលគ្នាឱ្យសព្វ។
៤. បន្ទាប់មកយកខ្ទឹមក្រហម និងគ្រឿងសមុទ្រដែលឆ្អិនដាក់ចូលកូរចូលគ្នារួចភ្លក់មើលថែមថយតាមដែលចូលចិត្ត។
៥. យកមីដែលបានស្រុះរួច ជាមួយនឹងជីដាក់ចូលច្របល់ចូលគ្នា។
៦. បន្ទាប់ពីច្របល់ចូលគ្នារួចយកវាមកដាក់ក្នុងចានសាលាដ រួចយកសណ្តែកដីលីងរោយពីលើជាការស្រេច៕
No comments:
Post a Comment