គ្រឿងផ្សំ៖
- - ស្លឹកគ្រៃ, ខ្ទឹមស, ស្លឹកក្រូច, រមៀត, ម្ទេសក្រហម, លីងហើយ (បុកចូលគ្នាឱ្យម៉ត់) យកពីរទៅបីស្លាបព្រា
- - សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់កន្លះគីឡូ
- - សណ្តែកដីលីង ២ស្លាបព្រាបាយ
- - ស្ករ ១ស្លាបព្រាកាហ្វេ
- - ទឹកត្រី ២ស្លាបព្រាបាយ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
- - ពងមាន់ ១
- - ប្រេងចៀន កន្លះខ្ទះ
- - ស្លាបមាន់១០
១. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយគ្រឿងបុក ស្ករ, អំបិល, ទឹកត្រី, សណ្តែកដីលីង, ម្សៅឆា និងពងមាន់។ លាយឱ្យសព្វទុកមួយអន្លើ។
២. យកស្លាបមាន់ផ្នែក ២កំណាត់ចុងស្លាបមកកាច់ហូតយកឆ្អឹងចេញ រួចហើយញាត់សាច់ជ្រូកគ្រឿងចូល បន្ទាប់មក យកឬស្សីខ្ទាស់បិតមុខ ទើបដាក់បំពងឱ្យក្រហម។
៣. ជាអាហារឆីជាមួយជ្រក់បន្លែជូរអែមមាន ផ្កាខាត់ណា, ត្រសក់, ការុត, ត្រសក់, ល្ហុង និងខ្ញី ជាដើម៕
No comments:
Post a Comment