- - សាច់ខ្នុរ ១ចានចិតជាចំណិត
- - ខ្ទិះដូង ២០០មីលីលីត្រ
- - ស៊ុត ១០គ្រាប់
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ស្ករស ១៥០ក្រាម
- - គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
- - ស្លឹកចេក កាច់បត់ដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន
- - ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ, អំបិលបន្តិច, ស្ករស កន្លះស្លាបព្រាកាហ្វេ លាយចូលគ្នាទុកដាក់ពីលើ
១. មុនដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក។
២. យកអំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឱ្យរលាយចូលគ្នាបានសព្វល្អ(ត្រូវចំណាយពេលយូរបន្តិចបើមិនមានម៉ាស៊ីន)។
៣. បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ។
៤. បន្ទាប់ពីលាយរួចរាល់ហើយយកវាដាក់ចូលក្នុងស្លឹកចេកដែលកាច់បត់រួច ឬក៍ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ។
៥. បន្ទាប់ពីដាក់ក្នុងស្លឹកចេក ឬក៍កូនចានរួចហើយយកវាទៅដាក់ចំហុយ ៣ ទៅ ៤នាទី។
៦. យកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុក៥នាទីទៀតឆ្អិនជាការស្រេច៕
No comments:
Post a Comment