+ គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម
- បាយឆ្អិន ១ចានធំ
- ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
- គល់ខ្ទឹម ៣គល់
- គីមឈីចិញ្ច្រាំ កន្លះកូនចាន
- ទឹកគីមឈី ១ស្លាបព្រាបាយ
- ប្រេងល្ងរ កន្លះស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ស៊ុត ១គ្រាប់
- ល្ងរសលាយខ្មៅ កន្លះស្លាបព្រាកាហ្វេ(លីងឈ្ងុយ)
- ប្រេងឆា ២-៤ស្លាបព្រាបាយ
+ វីធីធ្វើ៖
១. មុនដំបូងយកសាច់ជ្រូកមកដាក់ឆាឱ្យឆ្អិនជាមុនសិន។២. យកបាយឆ្អិនដែលដាក់ក្នុងចានរួចហើយ ដាក់ប្រេងឆាចូល ១ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។
៣. យកគល់ខ្ទឹមដាក់ឆាឱ្យឈ្ងុយ បន្ទាប់មកដាក់គីមឈីចិញ្ច្រាំ, ទឹកគីមឈី និងបាយចូលឆាវាឱ្យបាយឡើងក្រហមប្រហែលជា ៥-១០នាទី។
៤. បន្ទាប់មកបន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងរ រួចឆាវាឱ្យចូលរសជាតិ សាកភ្លក់មើលស្ទើរអ្វីថែមតាមការចូលចិត្ត។
៥. យកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយយកដាក់ពីលើបាយឆា បន្ទាប់មករោយស្លឹកខ្ទឹម និងល្ងរពីលើជាការស្រេច៕
No comments:
Post a Comment