Tuesday, September 26, 2017

របៀបធ្វើតុងយ៉ាំត្រី


+ គ្រឿងផ្សំ៖
  • - ត្រីរ៉ស់ ១គីឡូកាត់ជាកង់ៗ
  • - គល់ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិត
  • - ស្លឹកក្រូចសើច​ ៤សន្លឹក
  • - គ្រឿងតុងយ៉ាំ ១កញ្ចប់
  • - ផ្លែម្ទេសស្រស់ ៥គ្រាប់
  • - ទឹកត្រី ១ស្លាបព្រាបាយ
  • - អំបិល កន្លះស្លាបព្រាកាហ្វេ
  • - ស្ករស កន្លះស្លាបព្រាកាហ្វេ
  • - ប៊ីចេង បន្តិច
  • - ម្សៅស៊ុប កន្លះស្លាប​កាហ្វេ
+ វីធីធ្វើ៖
១. មុនដំបូង​យក​​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យ​ពុះជា​មុន​សិន​។
២. បន្ទាប់​ពី​ទឹក​ពុះ​ហើយ​ត្រូវ​បង់​ គល់​ស្លឹក​គ្រៃ,​ ស្លឹក​ក្រូច​សើច,​ គ្រឿង​តុង​យ៉ាំ,​ ម្សៅស៊ុប, ទឹក​ត្រី, អំបិល, ​ស្ករស,​ ប៊ីចេង​, ម្ទេស និង​ត្រី (ដាក់​ត្រី​ស្រស់ ឬ​ក៍​ចៀន​ឬបំពង​ឲ្យ​ឆ្អិន​ក៍​បាន​តាម​ដែល​ចូល​ចិត្ត)។
៣. បន្ទាប់​មក​ទុក​ឲ្យ​ពុះ​ម្តង​ទៀត​ សាក​ភ្លក់​មើល​​ស្ទើរអ្វី​បន្ថែម​តាម​ដែល​ចូល​​ចិត្តជា​ការ​ស្រេច៕

No comments:

Post a Comment