Tuesday, September 26, 2017

របៀបធ្វើស្ងោរ​ប៉េងប៉ោះ​ញាត់សាច់

ស្នូល៖
  • - សាច់ជ្រូកចិញ្ច្រាំ ២ខាំ
  • - ម្សៅឆា ១ស្លាបព្រាកាហ្វេ
  • - មីសួរត្រាំទឹកក្តៅ ១ក្តាប់
  • - ខ្ទឹមក្រហម ៣មើប
  • - ស្លឹកខ្ទឹម ៣ដើម
  • - ពងទា១
  • - ម្រេច ចុងស្លាបព្រាកាហ្វេ
  • - អំបិល ចុងស្លាបព្រាកាហ្វេ
  • - ស្ករ ចុងស្លាបព្រាកាហ្វេ
  • - ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់
  • - ប៉េងប៉ោះទុំ ៤-៥ផ្លែ
  • - ប្រេងឆា ៣ស្លាបព្រា
របៀបធ្វើ៖
១. លាងប៉េងប៉ោះ ឆ្កៀល​យក​គ្រាប់​ចេញ លាង​ឱ្យ​ស្អាត។
២. លាយ​សាច់​ជ្រូកនឹង​គ្រឿង​ទាំង​អស់ ចូល​ឱ្យ​សព្វ ហើយ​យក​ទៅញាត់​ក្នុងផ្លែ​ប៉េងប៉ោះ។
៣. ដាក់ឆ្នាំង​កំដៅភ្លើង​ឱ្យក្តៅ ចាក់​ប្រេង​ឆាចូល រួចដាក់​ប៉េងប៉ោះ​ញាត់​សាច់​ចូល។
៤. ចៀនឱ្យ​ក្រហម រួចសឹម​ចាក់​ទឹកដាក់​ស្ងោរ ឱ្យពុះឆ្អិនសាច់។
៥. ថែមអំបិល​ស្ករ ទៅក្នុង​ទឹកស្ងោរ រួចភ្លក់​សាបប្រៃ​ថែម​ថយ​តាម​ចំណូល​ចិត្ត៕

No comments:

Post a Comment