Tuesday, September 26, 2017

របៀបធ្វើប្រហុក​នួននាង

គ្រឿងផ្សំ៖
  • - ខ្ទឹមស
  • - ខ្ទឹមក្រហម
  • - ខ្ទឹមបារាំង
  • - ខ្ទឹមបំពង់
  • - ម្ទេសផ្លោកក្រហម
  • - ម្ទេសខ្មាំង ឬម្ទេសហឡូពីណូ
  • - ប៉េងប៉ោះពងចាប
  • - ពងទា
  • - សាច់ជ្រូកចិញ្ច្រាំ
  • - ប្រហុក
  • - ខ្លាញ់
  • - ស្ករ
វិធីធ្វើ៖
១. លីងសាច់​ជ្រូក​ឱ្យស្ងួត​អស់ទឹក រួច​ដួស​ទុក​មួយ​អន្លើ។
២. ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ចិញ្ច្រាំ ខ្ទឹម​បំពង់​ហាន់​ល្អិតៗ ម្ទេស​ផ្លោកទុំ ម្ទេស​ខ្មាំង ឱ្យ​ឈ្ងុយ ហើយ​យកមក​បុក​ចូលគ្នា។
៣. ដាក់ខ្លាញ់ លីង​គ្រឿង​ដែល​បុក​បាននោះ ជាមួយ​ប្រហុក ឱ្យ​ឈ្ងុយ។
៤. ចាក់សាច់​ជ្រូកចូល ដាក់​ស្ករចុង​ស្លាបព្រាកាហ្វេ (កុំដាក់​ឱ្យ​ផ្អែមដូច​ប្រហុក​ខ្ទិះ) កូរ​ឱ្យសព្វ។
៥. ភ្លក់រស​ជាតិ​ប្រៃផ្អែម ថែមថយ តាម​ស្រឡាញ់ រួច​ហើយ​គោះ​ពងទា ដាក់ចូល កូរឱ្យ​សព្វ រហូត​ដល់​ចេញ​ពណ៌ល្អ។
៦. ដាក់ប៉េង​ប៉ោះចូល បួនដប់ កូរឱ្យ​សព្វ។
៧. ពេល​ដួស​បរិភោគ អាច​ថែម​ស្លឹកខ្ទឹម ជីរវ៉ាន់​ស៊ុយ ឬជីរក្រហម តាម​ចំណូល​ចិត្ត ឬមិន​បាច់​ដាក់​ក៏បាន។
៨. បើមិនជូរ​ទេ អាច​ច្របាច់​ក្រូចឆ្មារ​ថែម៕

No comments:

Post a Comment