Tuesday, September 26, 2017

របៀបធ្វើខជើងមាន់​សៀងខ្មៅ

គ្រឿងផ្សំ៖

  • - ជើងមាន់ ១គីឡូ
  • - សៀងខ្មៅ កន្លះខាំ
  • - មើមខ្ញីចិញ្រ្ចាំ ១ខាំ
  • - ខ្ទឹមសចិញ្ច្រាំ ១ខាំ
  • - ម្ទេសផ្អែម ៥ផ្លែ
  • - ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
  • - ស្ករត្នោត ២ស្លាបព្រាបាយ
  • - ទឹកខ្យង ៥ស្លាបព្រាបាយ
  • - ស្រាស កន្លះពែង
  • - ប្រេងចៀន ១ដប

របៀបធ្វើ៖

១. ប្រឡាក់ជើងមាន់​នឹងស្រាស​កន្លះ​ពែង ទុក​ចំនួន​មួយ​ម៉ោង ហើយ​ដាក់​ស្ងោរ ឱ្យ​ផុយទន់​ស្បែក ទើប​ស្រង់​ចេញ​សម្រស់​ទឹកឱ្យស្ងួត។
២. ដាក់ប្រេងក្នុងខ្ទះ​ដាំឱ្យ​ក្តៅ ហើយ​បំពង​ជើង​មាន់​ឱ្យ​ក្រឡោត​​ឡើង​ក្រហម​ល្អ ទើប​ស្រង់​ចេញ​ស​ទុកឱ្យ​​ត្រជាក់។ ពេល​បំពង សូម​គ្របគ​ម្របកុំខាន ដើម្បី​កុំឱ្យ​ខ្លាញ់​ផ្ទុះ​រលាកដៃ ឬ មុខ។ យកល្អ សូម​ប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លាដូច​កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាងក្នុង។
៣. ក្នុង​ឆ្នាំងថ្មីមួយ សូម​ដាក់​ករត្នោត​កូរឱ្យ​ក្រហម​ឡើង​ជើង​អង្ក្រង រួចដាក់​ខ្ទឹម​សចិញ្រ្ចាំ និង​មើមខ្ញី​ចិញ្រ្ចាំ​ចូល​កូរឱ្យ​ឈ្ងុយ ទើប​ចាក់​ស្រាស ១វែក ថែម​ទឹកខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូច​កាក់) ចូល​ថែមទៀត​កូរ​ឱ្យសព្វ។
៤. ចាក់ជើង​មាន់​បំពងចូល កូរឱ្យ​ចូល​ជាតិ ហើយ​ថែមទឹក ដាក់ខ​ឱ្យ​ចូល​ជាតិ​រហូត​ផុយ​ទន់​ស្បែក​ជើង​មាន់។ បើមិន​ទាន់ផុយ សូមថែម​ទឹកទៀត រំងាស់​ទាល់​តែផុយ រួចភ្លក្ស​ថែមថយ​គ្រឿង​តាម​ចំណូល​ចិត្ត​ត្រូវការ។
៥. នៅពេល​ដួស​បរិភោគ​ក្តៅ សូមរោយ​ម្ទេស និង ស្លឹកខ្ទឹម។ បើសិន​ជា​ខត្រជាក់ សូមដួស​ដាក់​ចាន​ចំហុយ​ជាមួយ​ម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម​នោះនឹង​មាន​រសជាតិ​កាន់​តែឆ្ងាញ់៕

No comments:

Post a Comment