Tuesday, September 26, 2017

របៀបធ្វើឆាសាច់ជ្រូករសជាតិហិរ

+ គ្រឿងផ្សំ៖

  • សាច់ជ្រូក ៣០០ក្រាមហាន់ជាបន្ទះ
  • ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
  • ខ្ញី ១ដុំតូចហាន់
  • ស្ករត្នោត កន្លះស្លាបព្រាបាយ
  • ទឹកម្ទេស ១ស្លាបព្រាបាយ
  • ផ្លែម្ទេសទុំហាន់ ១ស្លាប​ព្រាបាយ ឬតាម​ការ​ចូល​ចិត្ត
  • ស្រា កន្លះស្លាបព្រាបាយ
  • ប្រេងល្ងរ ១ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ

+ វីធីធ្វើ៖

១. មុន​ដំ​បូង​​យក​គ្រឿង​ផ្សំ​​មក​លាយ​ចូល​ក្នុង​ចាន​​មួយ​មាន​​ដូច​ជា ​ទឹក​ស៊ីអុីវ, ​ខ្ញី, ស្ករត្នោត, ទឹក​ម្ទេស, ម្ទេស​ហាន់, ស្រា និង​​ប្រេង​ល្ងរ។
២. យក​ប្រេង​ឆា​​ដាក់​ចូល​​ក្នុង​ខ្ទះ​ដាក់​ភ្លើង​​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ស​​ចូល​ឆា​ឲ្យ​​ឈ្ងុយ​ដាក់​គ្រឿង​ផ្សំ​​ក្នុង​ចាន​ចូល​​ទុក​មួយ​សន្ទុះ​ចាំ​​ដាក់​សាច់​ជ្រូក​ចូល​។
៣. ឆា​វាបញ្ចូល​​គ្នា​​ឲ្យ​ចូល​រស​ជាតិ​​ សាកភ្លក់​មើល​​តាម​ចំ​ណូល​ចិត្ត​ រួច​ហើយ​​ទុក​​​​បន្តិច​ទៀត​​ជា​ការ​ស្រេច៕

No comments:

Post a Comment