Tuesday, September 26, 2017

របៀបធ្វើឆាស្បែក​ជ្រូកបំពង

+ គ្រឿងផ្សំ៖
  • - ស្បែកជ្រូកបំពង ២០០ក្រាម
  • - ម្ទេសប្លោកក្រហម, ខៀវ ២ផ្លែចិតជាចំណិត
  • - ស្លឹកខ្ទឹម ៣ដើម កាត់ ២ថ្នាំងដៃ
  • - ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
  • - ទឹកត្រី ១ស្លាបព្រាបាយ
  • - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
  • - ស្ករស ១ស្លាបព្រាកាហ្វេ
  • - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
  • - ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  • - ម្រេច តាមការចូលចិត្ត
  • - ប្រេងឆា ៣ស្លាបព្រាបាយ
+ វិធីធ្វើ​៖
១. ដំបូង​យក​ប្រេង​ឆា​​មក​ដាក់​ចូល​ក្នុង​ឆ្នាំង​​​ទុក​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ដាក់​ស្បែក​ជ្រូក​បំពង​ចូល​ឆា​​បន្តិច​សិន។
២. បន្ទាប់មក​ដាក់​ម្ទេស​ចូល​ឆា​ ២-៣​ត្រឡប់​ដាក់​ម្សៅ​ស៊ុប, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្ករស និងប៊ីចេង រួ​ចហើយ​ឆា​ចូល​គ្នា​ទុក​ឲ្យ​បន្លែ​ឆ្អិន​តាម​ការ​ចូល​ចិត្ត។
៣. បន្ទាប់​មក​ទៀត​យកស្លឹក​ខ្ទឹម​ដាក់​ចូល​ឆា​វា​បន្តិច​ ដាក់​ម្រេច​ចូល​ ឆា​បន្តិច​ទៀត​ជា​ការ​ស្រេច៕

No comments:

Post a Comment