Tuesday, September 26, 2017

របៀបធ្វើលតស្វិតឱ្យឆ្ងាញ់


វិធីធ្វើ៖
១. ដាំទឹកអោយពុះ
២. យកម្សៅឆា​មួយ​កំប៉ុង​ចាក់​ដាក់ចាន
៣. ចាក់ទឹកពុះចូល​៣វែក ច្របល់​ម្សៅ​ឱ្យសព្វ
៤. ចាក់ទឹកស៊ីរ៉ូក្រហម​មួយ​ស្លាបព្រា​ចូល កូរឱ្យសព្វ
៥. រោយម្សៅឆា​ឆៅបន្ថែម ហើយ​ច្របាច់​សាច់​ម្សៅ​លាយ​បញ្ចូលគ្នា​បន្តិចម្តងៗ​ទាល់តែ​បាន​ជាម្សៅ មួយ​ដុំម៉ត់​ល្មួត​ចូលគ្នា
៦. បើជាប់ដៃ យក​ម្សៅឆា​លាប​ទាល់តែ​សាច់​ម្សៅ​ឈប់​ជាប់ដៃ
៧. យកបន្ទះក្តារជ្រុញ​លាប​ម្សៅឆា បបោស​ផាត់​ពីលើតិចៗ
៨. បេះម្សៅមួយដុំ​ដាក់លើ​ក្តារជ្រុញ ហើយ​កិនឱ្យ​សំប៉ែត​ជាបន្ទះ​ស្តើងៗ
៩. យកម្សៅទៅបបោស​នឹងកូន​កាំបិត ហើយ​យកទៅ​កាត់​បន្ទះ​ម្សៅ​ឱ្យ​ទៅ​ជាសរសៃ
១០. រោយម្សៅឆៅ​លើ​សរសៃលត ហើយ​ពង្រាយ​សរសៃ​ឱ្យ​ដាច់​ពីគ្នា។
១១. ដាំទឹកក្តៅមួយ​ឆ្នាំង​ឱ្យពុះ
១២. ចាក់សរសៃលត​ចូលក្នុងឆ្នាំង យក​ចង្កើស​កូរតិចៗ​ឱ្យ​លត​ដាច់​សរសៃពីគ្នា​កុំឱ្យ​ជាប់គ្នា
១៣. ទុកឱ្យ​លតពុះ​មួយ​ស្របក់
១៤. នៅពេលសរសៃលត​ចេញ​ពណ៌ថ្លា ហើយ​អណ្តែត​នៅលើ​ផ្ទៃទឹក​ខាងលើ សូម​ស្រង់​ដាក់​លាង​ទឹក​ត្រជាក់។
១៥. នៅពេលស្រង់លត​ដាក់​ចាន សូមដាក់​ទឹកកក​ចូល​ដើម្បី​រក្សាលត​កុំឱ្យ​ជាប់គ្នា។
១៦. ដាំទឹកស្ករស​ដាក់​អំបិល​ចុង​ស្លាបព្រា
១៧. ពេលទទួលទាន​ដួស​លត​ដាក់​ចាន ថែម​ទឹកស្ករ និងខ្ទិះដូង៕

No comments:

Post a Comment