Tuesday, September 26, 2017

របៀបធ្វើភ្លៅមាន់ទឹកអំពិលទុំ


+ គ្រឿងផ្សំ៖
  • - ភ្លៅ ឬស្លាបមាន់ ១០-១៥ដុំប្រឡាក់​អំបិល និងម្រេច ១ស្លាប​ព្រាកាហ្វេ
  • - ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
  • -​ ទឹកអំពិល ៣ស្លាបព្រាបាយ
  • - ទឹកត្រី ៣ស្លាបព្រាបាយ
  • - ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
  • - ខ្ទឹមក្រហម ១ដុំ​ហាន់ជាចំណិត
  • - ទឹក ១០០មីលីលីត្រ
  • - ម្ទេសហាន់ ដាក់តាម​ការ​ចូល​ចិត្ត
  • - ប្រេងឆា​ ២ស្លាបព្រាបាយ
  • - ទឹកម្សៅឆា ១ស្លាបព្រាកាហ្វេ លាយទឹក ១ស្លាបព្រាបាយ
  • - សាលាដ ១០០ក្រាម​ រៀប​ដាក់​ចាន
+ វិធីធ្វើ៖
១. ដំ​បូង​យក​ចាន​គោម​មួយ​ដាក់​ទឹក​ចូល​ បន្ទាប់​មក​ដាក់​ស្ករត្នោត, ទឹក​ត្រី និង​ទឹក​អំពិល​ រួច​ហើយ​កូរ​វា​ឲ្យ​សព្វ។
២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ដាក់​ភ្លើង​ឲ្យ​ក្តៅ​ ដាក់​ខ្ទឹម​ក្រហម​ និង​ខ្ទឹម​ស​ចូល​បំ​ពង​ឲ្យ​មាន​ខ្លិន​ឈ្ងុយ​រួច​ហើយ​ដួស​ទុក​សិន។
៣. យក​ចាន​គោម​ដែល​​បាន​លាយ​ ទឹក, ស្ករ, ទឹកត្រី និងទឹក​អំពិល​​យក​មក​ចាក់​ចូល​ក្នុង​ឆ្នាំង​ទុក​ឲ្យ​ពុះ​​រួច​ដាក់​ខ្ទឹម​បំ​ពង​ និង​ម្ទេស (ទុក​ដាក់តាម​ក្រោយ​ក៏​បាន​ដើម្បី​កុំ​ឲ្យ​មាន​ខ្លិន​ឈួល) ចូល​​កូរ​​បន្តិច​ចាក់​ចូល​ទៅ​ក្នុង​ចាន​វិញ (ធ្វើ​ទឹក​អំពិល)។
៤. យក​ភ្លៅ​មាន់​មក​ដាក់​ចៀន​ឲ្យ​ឆ្អិន​ រួច​ហើយ​ស្រង់​វា​ទុក​ បន្ទាប់​មក​ទៀត​យក​ទឹក​អំពិល​លាយ​គ្រឿង​រួច​ដាក់​ចូល​ក្នុង​ឆ្នាំង​ម្តង​ទៀត​ រួចហើយ​ដាក់​ទឹកម្សៅឆា​ចូល​ទុក​ឲ្យ​ពុះ។​​
៥. បន្ទាប់​ពី​ពុះ​ហើយ​​យ​ក​ភ្លៅ​មាន់​ដែល​ចៀន​ឆ្អិន​ដាក់​ចូល​ឆា​ច្របល់​វា​ឲ្យ​ចូល​រស់​ជាតិ រួច​ហើយ​យក​មក​ដាក់​ចូល​ក្នុង​ចាន​សាលាដ៍ជា​ការ​ស្រេច៕

No comments:

Post a Comment