+ គ្រឿងផ្សំ៖
- - ម្សៅអង្ករដំណើប ១៥០ក្រាម
- - ខ្ទិះដូង ១៤០ក្រាម
- - សាច់ដូងកោសធ្វើស្នូល ៣០០ក្រាម, ២០០ក្រាមទុកដាក់ខាងក្រៅ
- - ស្ករត្នោត ២០០ក្រាម
- - ទឹក ៣ស្លាបព្រាបាយបាយ
- - អំបិល កន្លះស្លាព្រាកាហ្វេ
១. មុនដំបូងយកសាច់ដូងកោស ៣០០ក្រាមមកលាយជាមួយអំបិលឲ្យបានសព្វ។
២. យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូល(សម្រាប់ស្ករដុំ) រួចហើយកូរវារហូតទាល់តែស្ករឡើងជើងអង្រ្កង ឬស្ករឡើងស្អិត។
៣. ដាក់សាច់ដូងចូលកូរវាជាមួយស្កររហូតឲ្យស្ករ និងសាច់ដូងស្អិតជាប់ជាមួយគ្នា ហើយដាច់ទឹកស្ករទើបដួសវាទុកឲ្យត្រជាក់។
៤. បន្ទាប់ពីត្រជាក់ហើយយកវាមកធ្វើជាដុំមូលៗ (ធ្វើស្នូលនំ) តូចល្មមតាមដែលចូលចិត្តធ្វើរហូតទាល់តែអស់។
៥. យកម្សៅអង្ករដំណើបមកលាយជាមួយខ្ទិះដូង កូរវាឲ្យទៅជាម្សៅរួចនួតវាស្មានមើលដែលល្មមអាចយកមកខ្ចប់ធ្វើនំបាន។
៦. យកម្សៅម្តង ១ដុំ (លៃឲ្យសំជាមួយស្នូល) ធ្វើឲ្យសំប៉ែតរួចក៏យកស្នូលដែលបានធ្វើទុកមកដាក់ចូលហើយខ្ចប់វាធ្វើជារាងមូល។
៧. បន្ទាប់មកយកវាមកដាក់ចូលក្នុងទឹកដែលកំពុងដាំពុះ បន្ទាប់មកទៀតទុកវាឲ្យឆ្អិនរួចស្រង់យកមកដាក់ជាមួយសាច់ដូងកោសពេលនោះអាចញ៉ាំបានហើយ៕
No comments:
Post a Comment