- - ត្រីឆ្អើរ
- - ខ្ទឹមស
- - ខ្ទឹមក្រហម
- - ម្ទេសទុំ
- - ប្រហុក
- - អំពិលទុំ
- - ស្ករត្នោត
- - ខ្លាញ់ជ្រូក
១. កំដៅត្រីឆ្អើរឱ្យស្រួយ ហើយបុកឱ្យម៉ត់ ចំនួនកន្លះចានចង្កឹះ។
២. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីងជាមួយខ្លាញ់ឱ្យឈ្ងុយ។
៣. ដាក់ស្ករត្នោត ១ស្លាបព្រាបាយ ហើយលីងឱ្យឈ្ងុយ។
៤. ដាក់ប្រហុក ១ស្លាបព្រាបាយ ចូល លីងឱ្យឈ្ងុយ រួចបន្ថយភ្លើង។
៥. ដាក់អំពិលទុំកន្លះស្លាបព្រាចូល តែកុំឱ្យច្រើនពេក ប្រយ័ត្នជូរជ្រុល។ បើស្ងួតពេកចាក់ទឹកបន្តិចចូលបន្តិច ហើយកូរឱ្យពុះសព្វ ចូលជាតិគ្នាទើបលើកចុះពីភ្លើង។
៦. ចាក់ត្រីឆ្អើរចូលកូរឱ្យសព្វ ហើយ ភ្លក្សកែកុនរសជាតិតាមចំណូលចិត្ត។
៧. បើចង់ឆ្ងាញ់អាចលីងម្ទេស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បានហាន់ល្អិតៗ ដាក់ជាមួយក៏បានតាមចំណូលចិត្ត។
៩. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែកគួរ ជាដើម៕
No comments:
Post a Comment