គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម
- សាច់ជ្រូកកិនម៉ដ្ឋ ២០០ ក្រាម
- អំបិល ១/៤ ស្លាបព្រាកាហ្វេ អាចថែមថយតាមចំណូលចិត្ត
- ម្រេចម៉ដ្ឋ តាមចំណូលចិត្ត
- ម្រេចគ្រាប់ តាមចំណូលចិត្ត
- អាចដាក់ម្សៅស៊ុប ឬមិនដាក់ក៏បាន
វិធីធ្វើ៖
- សាច់ជ្រូកចិញ្ច្រាំ, សាច់ជ្រូកកិនម៉ដ្ឋ ដាក់ក្នុងទូទឹកកក រយៈពេល៣០នាទី (ឱ្យសាច់កកបន្តិចសិន)
- រួចហើយដាក់អំបិល និងម្រេចចូលសាច់
- ដាក់សាច់ចូលក្នុងម៉ាសិនកិនសាច់ ឱ្យសាច់ឡើងរមួត រួចធ្វើឱ្យវាចេញជារាងមូលបង់ចូលទឹកកំពុងដាំឱ្យឆ្អិនជាការស្រេច៕
Wednesday, September 27, 2017
Tuesday, September 26, 2017
របៀបធ្វើត្រីបឹងកញ្ឆែត
គ្រឿងផ្សំ៖
- - ត្រីរ៉ស់ ២ លាងសម្អាតឱ្យស្អាត
- - គ្រឿងបុក (គល់ស្លឹកគ្រៃ រមៀត ស្លឹកក្រូចសើច រំដេង ខ្ទឹមស)
- - កាពិ
- - ម្ទេសក្រៀម ចិញ្ច្រាំឱ្យម៉ត់
- - ខ្ទិះដូង
- - ខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ
- - ខ្ទឹមស ចិញ្ច្រាំឱ្យម៉ត់
- - ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល
- - ទឹកអំពិលទុំ
- - សណ្ដែកដីបុក
- - កញ្ឆែត
- - យកត្រីរ៉ស់ មកបំពងឱ្យឆ្អិន ក្រៀម រួចដួសទុកមួយអន្លើ។
- - កញ្ឆែតយកមកលាងឱ្យស្អាត រួចយកមករៀបដាក់ឆ្នាំងដែលត្រូវទទួលទាន និងយកត្រីដែលបានបំពងឆ្អិនហើយ មកដាក់ពីលើកញ្ឆែត រួចយកទុកមួយអន្លើទៀត។
- - យកត្រីរ៉ស់មួយក្បាលទៀត មកស្ងោរឱ្យឆ្អិន រួចបេះយកតែសាច់ត្រី ហើយបុកឱ្យរៀងម៉ត់បន្តិច (ទឹកដែលស្ងោរត្រីត្រូវទុក)។
- - ដាក់ប្រេងឆាចូលក្នុងខ្ទះទុកឱ្យក្ដៅ រួចដាក់គ្រឿងបុក ម្ទេសក្រៀម កាពិ ខ្ទឹមក្រហម ខ្ទឹមស សណ្ដែកដី កូរឱ្យឡើងក្រហម ឈ្ងុយ។
- - បន្ទាប់មកដាក់ សាច់ត្រី ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករស អំបិល និង ទឹកស្ងោរត្រីចូល កូរចូលគ្នាឱ្យសព្វ រួចដាក់ទឹកអំពិលទុំ និង ខ្ទិះដូងចូល។
- - ទុកឱ្យពុះ រួចភ្លក្សមើលឱ្យល្មមតាមការនិយមចូលចិត្ត (ធ្វើឱ្យនៅខាប់ល្មម) ទើបយកមកស្រោចពីលើត្រី និង កញ្ឆែតដែលយើងបានរៀបទុកឱ្យសព្វ រួចជាការស្រេច៕
របៀបធ្វើការ៉េមរស់ជាតិល្ពៅ
គ្រឿងផ្សំ៖
- - ល្ពៅ ២០០ក្រាម
- - ទឹកដោះគោជូរមានជាតិស្ករ ២០០ក្រាម
- - ទឹកដោះគោខាប់ ៣០ ទៅ ៤០ មីលីលីត្រ
- - ល្ពៅកាត់ជាដំតូចៗ ស្ងោឆ្អិន ទុកឱ្យត្រជាក់
- - ល្ពៅត្រជាក់ហើយយកដាក់ក្នុងទូទឹកកករហូតដល់កក
- - យកល្ពៅកក និងទឹកយ៉ាអួរទៅកិនឱ្យម៉ត់
- - នៅពេលដែលល្ពៅម៉ត់បន្ថែមទឹកដោះគោខាប់ យើងកិនប្រហែល ២-៣ នាទីទៀត។
- - ដាក់ក្រែមចូលទៅក្នុងប្រអប់បិទជិតរួចដាក់ចូលក្នុងទូទឹកកក ២ ម៉ោងញុំាបានហើយ៕
របៀបធ្វើបាយឆាបែបចិន
+ គ្រឿងផ្សំ៖
- - បាយ ១ចានគោមធំ
- - ស៊ុត ១គ្រាប់គោះដាក់ចានវាយឱ្យបែក
- - សាច់ជ្រូក កន្លះខាំស្ងោរឆ្អិនហាន់តូចៗល្មម
- - សាច់ក្រក់ ២ដុំចៀនឆ្អិនហាន់ស្តើងៗ
- - ការ៉ុត ១មើមតូចហាន់តូចៗ
- - សណ្តែកបារាំង ៣-៤គួរហាន់តូចៗ
- - ស្លឹកខ្ទឹម ២ដើមហាន់
- - ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- - ប្រេងឆា ១-២ស្លាបព្រាបាយ
- - ម្រេចម៉ត់ ដាក់តាមការចូលចិត្ត
- - ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- - អំបិល ចុងស្លាបព្រាបាយ
- - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- - ស្ករស ចុងស្លាបព្រាកាហ្វេ
១. ដំបូងយកការ៉ុត និងសណ្តែកបារាំងដាក់ស្រុះប្រហែលជា ៣-៤នាទី។
២. យកប្រេងឆាដាក់ចូលក្នុងខ្ទះ ដាក់ភ្លើងឱ្យក្តៅដាក់ខ្ទឹមសចូលឆាឱ្យមានខ្លិនឈ្ងុយចាក់ស៊ុតចូលឆាឱ្យឆ្អិនដាក់បាយចូល។
៣. បន្ទាប់មកឆាបញ្ចូលគ្នាឱ្យសព្វដាក់ សាច់ជ្រូក, សាច់ក្រក, ការ៉ុត និងសណ្តែកបារាំងឆាបញ្ចូលគ្នាមួយសារសិន។
៤. ដាក់គ្រឿងចូល ម្រេច, ទឹកស៊ីអ៊ីវ, អំបិល, ម្សៅស៊ុបមាន់ និងស្ករសឆាបញ្ចូលគ្នាឱ្យសព្វ ដាក់ស្លឹកខ្ទឹមចូលឆាមួយទៅពីរត្រឡប់ទៀតជាការស្រេច៕
របៀបធ្វើប្រហិតសាច់គោ
គ្រឿងផ្សំ៖
១. សាច់ និងគ្រឿងទាំងអស់ដាក់ចូលទៅក្នុងម៉ាស៊ីនកិនសាច់ រហូតដល់សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូលថង់ប្លាស្ទិច ។ កាត់ក្បាលថង់តូចល្មមដើម្បីច្របាច់ប្រហិតចេញមកមូលល្អ ហើយជាវិធីដែលងាយស្រួល។
៣. ក្នុងអំឡុងពេលច្របាច់ប្រហិត ដាក់ទឹកដាំឱ្យពុះដាក់អំបិល, ស្ករ រួចភ្លក់មើលថាបើរសជាតិល្មម គឺបានហើយ។ (វិធីនេះមិនធ្វើឱ្យសាច់គោសាបពេលស្រុះរួច) ។ ទឹកពុះដាក់សាច់គោចូលចម្អិន ៥នាទី រួចដួលចេញ។
៤. ប្រសិនបើធ្វើទុកញុំាពេលដួលចេញដាក់ចូលទៅក្នុងចានទឹកត្រជាក់ រួចដាក់ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើអ្នកចង់ទុករយៈពេលយូរជាងនេះ។
យើងអាចច្របាច់ដោយដៃ ឬនៅក្នុងថង់ប្លាស្ទិចក៏បានតាមចំណង់ចំណូលចិត្ត ប៉ុន្តែយើងគិតថាប្រើថង់ងាយស្រួលជាង ព្រោះវាអាចមូលល្អ៕
- - សាច់គោ ៣៥០ក្រាម អាចប្រើសាច់គោកិនស្រាប់
- - ម្សៅពោត ២ស្លាបព្រាបាយ
- - ទឹកត្រី ២ស្លាបព្រាបាយ
- - ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេកន្លះ
- - អំបិល ១ស្លាបព្រាកាហ្វេកន្លះ
- - baking powder ១ស្លាបព្រាកាហ្វេកន្លះ (ម្សៅដុតនំ)
- - ម្រេច
១. សាច់ និងគ្រឿងទាំងអស់ដាក់ចូលទៅក្នុងម៉ាស៊ីនកិនសាច់ រហូតដល់សាច់ស្វិតល្អ។
២. យកសាច់ចេញ រួចដាក់ចូលថង់ប្លាស្ទិច ។ កាត់ក្បាលថង់តូចល្មមដើម្បីច្របាច់ប្រហិតចេញមកមូលល្អ ហើយជាវិធីដែលងាយស្រួល។
៣. ក្នុងអំឡុងពេលច្របាច់ប្រហិត ដាក់ទឹកដាំឱ្យពុះដាក់អំបិល, ស្ករ រួចភ្លក់មើលថាបើរសជាតិល្មម គឺបានហើយ។ (វិធីនេះមិនធ្វើឱ្យសាច់គោសាបពេលស្រុះរួច) ។ ទឹកពុះដាក់សាច់គោចូលចម្អិន ៥នាទី រួចដួលចេញ។
៤. ប្រសិនបើធ្វើទុកញុំាពេលដួលចេញដាក់ចូលទៅក្នុងចានទឹកត្រជាក់ រួចដាក់ចូលថង់ ឬប្រអប់។ ដាក់ចូលទូរកកប្រសិនបើអ្នកចង់ទុករយៈពេលយូរជាងនេះ។
យើងអាចច្របាច់ដោយដៃ ឬនៅក្នុងថង់ប្លាស្ទិចក៏បានតាមចំណង់ចំណូលចិត្ត ប៉ុន្តែយើងគិតថាប្រើថង់ងាយស្រួលជាង ព្រោះវាអាចមូលល្អ៕
របៀបធ្វើវិធីធ្វើម្ទេសជ្រក់
+ គ្រឿងផ្សំ៖
១. មុនដំបូងដាក់ដាំទឹកឱ្យពុះចាក់ម្ទេសចូលទុកប្រហែល ២នាទី។
២. បន្ទាប់ពី ២នាទីមកលើវាចេញចាក់ដាក់ក្នុងកញ្ជ្រែងទុកឱ្យត្រជាក់ ហើយស្ងួត។
៣. យកឆ្នាំងមួយដាក់ទឹក, ទឹកខ្មេះ, ទឹកត្រី, ស្ករស និងអំបិលចូល រួចយកវាដាក់ដាំឱ្យពុះទុកឱ្យរលាយប្រហែលជា ៥នាទីលើកចេញទុកឱ្យត្រជាក់។
៤. យកម៉ាស៊ីនកិនដាក់ម្ទេស ជាមួយទឹកដាំទុក (ទុកឱ្យត្រជាក់) និងខ្ទឹមសចូលរួចកិនឱ្យម៉ត់ប្រហែលជា ៦វិនាទី ឬតាមដែលចង់បានម៉ត់ល្មម ឬម៉ត់ខ្លាំង។
៥. បន្ទាប់ពីកិនរួចរាល់ហើយយកក្រឡរថ្មមកដាក់ច្រកម្ទេសចូល (កុំយកក្រឡរជ័រនៅពេលទុកយូរអាចធំខ្លិនជ័រ) ទុកវាឱ្យត្រជាក់ចាំគ្របគំរប ពេលដែលនៅក្តៅគ្របទៅអាចដុះផ្សិតខូចបាន៕
- - ម្ទេសដៃនាង ១គីឡូកន្លះ (ទង់ចេញកុំឱ្យល្វីង)
- - ទឹកខ្មេះ ២៤០មីលីលីត្រ
- - ខ្ទឹមស ១ចានចង្កឹះ
- - ទឹកត្រី កន្លះចានចង្កឹះ
- - ស្ករស ២ស្លាបព្រាបាយ
- - អំបិល ១ស្លាបព្រាកាហ្វេ
- - ទឹក ៦០០មីលីលីត្រ
១. មុនដំបូងដាក់ដាំទឹកឱ្យពុះចាក់ម្ទេសចូលទុកប្រហែល ២នាទី។
២. បន្ទាប់ពី ២នាទីមកលើវាចេញចាក់ដាក់ក្នុងកញ្ជ្រែងទុកឱ្យត្រជាក់ ហើយស្ងួត។
៣. យកឆ្នាំងមួយដាក់ទឹក, ទឹកខ្មេះ, ទឹកត្រី, ស្ករស និងអំបិលចូល រួចយកវាដាក់ដាំឱ្យពុះទុកឱ្យរលាយប្រហែលជា ៥នាទីលើកចេញទុកឱ្យត្រជាក់។
៤. យកម៉ាស៊ីនកិនដាក់ម្ទេស ជាមួយទឹកដាំទុក (ទុកឱ្យត្រជាក់) និងខ្ទឹមសចូលរួចកិនឱ្យម៉ត់ប្រហែលជា ៦វិនាទី ឬតាមដែលចង់បានម៉ត់ល្មម ឬម៉ត់ខ្លាំង។
៥. បន្ទាប់ពីកិនរួចរាល់ហើយយកក្រឡរថ្មមកដាក់ច្រកម្ទេសចូល (កុំយកក្រឡរជ័រនៅពេលទុកយូរអាចធំខ្លិនជ័រ) ទុកវាឱ្យត្រជាក់ចាំគ្របគំរប ពេលដែលនៅក្តៅគ្របទៅអាចដុះផ្សិតខូចបាន៕
របៀបធ្វើបាយដំណើបខ្នុរ
គ្រឿងផ្សំ៖
១. អង្ករដំណើបលាយឱ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំជាមួយទឹកស្លឹកតយ ១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក ១ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោង ឬពេញមួយយប់ បន្ទាប់មកលាយអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។
២. លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង ៣ផ្នែក រួចដាក់ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទីហើយ ចាក់ខ្ទិះដូង ១/៣ ចូលរួចច្របល់ឱ្យសព្វ ចំហុយ ៧ នាទីទៀត។
៣. បន្ទាប់មកពី ៧ នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង ៣ផ្នែកច្របល់ឱ្យសព្វ ចំហុយ ៧-១០ នាទីទៀតរួចបិតភ្លើង។
៤. យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង, ល្ង, សណ្ដែកដី អាចដាក់ពីលើបាន។
វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា ១/២ ស្លាបព្រាជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងខ្ទិះដូង ហើយកូរឱ្យសព្វរួចបិតភ្លើង៕
- - អង្ករដំណើប ២០០ ក្រាម
- - ខ្ទិះដូង ១០០ មីលីលីត្រ
- - ស្លឹកតយ ៣ដើម កិនយកតែទឹក
- - ដូងសរសៃ
- - អំបិល
- - សាច់ខ្នុរ
១. អង្ករដំណើបលាយឱ្យស្អាត ចែកជា ៣ ផ្នែក ១ ផ្នែកត្រាំជាមួយទឹកស្លឹកតយ ១ផ្នែកទៀតត្រាំជាមួយទឹកថែមពណ៌ផ្កាឈូក ១ផ្នែកទៀតត្រាំទឹកធម្មតា ពីរបីម៉ោង ឬពេញមួយយប់ បន្ទាប់មកលាយអង្ករដំណើបជាមួយទឹកស្អាតជាច្រើនដង។
២. លាយអង្ករដំណើបជាមួយអំបិលបន្តិច លាយទាំង ៣ផ្នែក រួចដាក់ចំហុយ១០ នាទី។ បន្ទាប់ពី ១០ នាទីហើយ ចាក់ខ្ទិះដូង ១/៣ ចូលរួចច្របល់ឱ្យសព្វ ចំហុយ ៧ នាទីទៀត។
៣. បន្ទាប់មកពី ៧ នាទីចាក់ខ្ទិះដែលនៅសល់ចាក់ចូលទាំង ៣ផ្នែកច្របល់ឱ្យសព្វ ចំហុយ ៧-១០ នាទីទៀតរួចបិតភ្លើង។
៤. យកបាយដំណើបដាក់ចូលសាច់ខ្នុរ រួចដាក់សរសែដូង បើចូលចិត្តខ្ទិះដូង, ល្ង, សណ្ដែកដី អាចដាក់ពីលើបាន។
វិធីធ្វើខ្ទិះដូង
យកខ្ទិះដូង ២០០មីលីលីត្រ, ស្ករស ២០ក្រាម និងអំបិលតិចដាក់ដាំ បន្ទាប់មកលាយម្សៅឆា ១/២ ស្លាបព្រាជាមួយទឹកចាក់ចូលទៅក្នុងឆ្នាំងខ្ទិះដូង ហើយកូរឱ្យសព្វរួចបិតភ្លើង៕
របៀបធ្វើមាន់ស្ពៃខ្មៅ
+ គ្រឿងផ្សំ៖
- - សាច់មាន់ ៥០០ក្រាម (ស្ងោឆ្អិន)
- - ស្ពៃខ្មៅ ៤០០ក្រាម (ស្រុះ)
- - ប្រេងខ្យង ៣ស្លាបព្រាបាយ
- - ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ។
- - ស្ករស ១ស្លាបព្រាបាយ
- - ម្ទេសហាន់ តាមចំណូលចិត្ត
- - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- - ខ្ទឹមបំពង កន្លះស្លាបព្រាបាយ
១. ដំបូងយកសាច់មាន់ដាក់ស្ងោរឱ្យឆ្អិន រួចហាន់ជាចំណិតៗទុកមួយឡែកសិន។
២. យកចានមួយដាក់លាយគ្រឿងផ្សំមាន ទឹកស៊ីអ៊ីវ, ស្ករស និងម្ទេសហាន់ រួចកូរវាឱ្យរលាយចូលគ្នា។
៣. បន្ទាប់មកយកប្រេងខ្យង, ម្សៅស៊ុបមាន់, ខ្ទឹមបំពងចាក់ចូលកូរវាម្តងទៀតឱ្យរលាយចូលជាមួយគ្នាដែរទុកមួយឡែកសិន។
៤. ដាក់ដាំទឹកឱ្យពុះ យកស្ពៃខ្មៅស្រុះមួយសន្ទុះស្រង់ត្រាំទឹកត្រជាក់ដើម្បីឱ្យស្រួយ។
៥. យកសាច់មាន់ហាន់រួចមកលាយជាមួយគ្រឿងផ្សំដែលលាយទុកក្នុងចានឱ្យបានសព្វចូលជាតិល្អ។
៦. យកចានរាបស្មើមករៀបស្ពៃ រួចយកសាច់មាន់លាយគ្រឿងសព្វហើយដាក់រៀបពីលើគ្របឱ្យជិតដាក់ចូលទូឱ្យត្រជាក់ជាការស្រេច៕
របៀបធ្វើការ៉េមចេករស់ជាតិស្លឹកតយ
គ្រឿងផ្សំ៖
- - ទឹកដោះគោជូរ ៣០០ មីលីលីត្រ (ប្រមាណ ៣ ប្រអប់)
- - ដូងកំប៉ុងទិញនៅផ្សារ ឬផ្សារទំនើប ១៥០ មីលីលីត្រ
- - ទឹកដោះគោខាប់ ១៥០ មីលីលីត្រ
- - ស្លឹកតយ ៥ស្លឹក
- - សណ្តែកដីលីងតាមចិត្តចង់
- - ដូងសរសៃ
- - ចេក ៤ ផ្លែ
- - ចេក១កាត់ជា ៣ ឬ៤
- - យកស្លឹកតយទៅកិន ហើយយកតែទឹក។
- - លាយទឹកដោះគោជូរ, ទឹកដោះគោខាប់ និង ខ្ទិះដូង ទឹកស្លឹកតយ ក្នុងចានធំមួយ។
- - ដាក់ខ្ទិះដែលលាយហើយចូលក្នុងប្រអប់ការ៉េម បន្ទាប់មកដាក់ចេក១ស្រទាប់ ហើយសណ្តែកដី សរសៃដូង ធ្វើរបៀបនេះរហូតដល់អស់។ ទុកសណ្តែកដីសរសៃដូង និងខ្ទិះដូងខ្លះសម្រាប់ដាក់លើ ដាក់ខ្ទិះដូងខាងលើច្រើនកុំឱ្យធ្លាក់សណ្ដែកដី និងសរសៃដូងខណៈពេលដែលយើងបរិភោគ។
- - យកទៅដាក់ទូរទឹកកកឱ្យបាន ៤ម៉ោង (អាស្រ័យលើទូរទឹកកក ខ្លះ ២ ម៉ោងកករឹងហើយ។
របៀបធ្វើនំបាក់ប៊ិន រឺនំដំឡូងដុត
+ គ្រឿងផ្សំ៖
១. មុនដំបូងត្រូវបើកចង្ក្រានដុតនំដាក់កំដៅឱ្យក្តៅ ប្រហែលជាកន្លះម៉ោងជាមុនសិន។
២. យកដំឡូងកញ្ចប់, ដំឡូងស្រស់ឈូស, ខ្ទិះដូង, ទឹកដោះគោ, សាច់ដូងខ្ចី, ស្ករស, អំបិល និងស៊ុត(គោះដាក់) លាយបញ្ចូលគ្នាឱ្យបានសព្វល្អ។
៣. បន្ទាប់ពីលាយបានសព្វល្អហើយ យកវាចាក់ចូលក្នុងចានដែករាងជ្រុងវែង បន្ទាប់មកយកទៅដាក់ក្នុងចង្ក្រានដុតនំទុកប្រហែលជា ១ទៅ ១ម៉ោងកន្លះ។
៤. យកនំចេញពីចង្ក្រានទុកឱ្យត្រជាក់ប្រហែលជា ១៥-២០នាទីកាត់វាជារាងជ្រុងៗ ឬតាមដែលអ្នកចូលចិត្តជាការស្រេច៕
- - ដំឡូងមីស្រស់ឈូស កន្លះចានគោម
- - ដំឡូងមីឈូសកញ្ចប់ ២កញ្ចប់ (ម៉ត់)
- - ស្ករស ២ស្លាបព្រាបាយ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - សាច់ដូងខ្ចីហាន់ស្តើងតូចៗ
- - ទឹកដោះគោខាប់ ១កំប៉ុង
- - ស៊ុត ៣គ្រាប់
- - ខ្ទិះដូង ១ចានគោម
១. មុនដំបូងត្រូវបើកចង្ក្រានដុតនំដាក់កំដៅឱ្យក្តៅ ប្រហែលជាកន្លះម៉ោងជាមុនសិន។
២. យកដំឡូងកញ្ចប់, ដំឡូងស្រស់ឈូស, ខ្ទិះដូង, ទឹកដោះគោ, សាច់ដូងខ្ចី, ស្ករស, អំបិល និងស៊ុត(គោះដាក់) លាយបញ្ចូលគ្នាឱ្យបានសព្វល្អ។
៣. បន្ទាប់ពីលាយបានសព្វល្អហើយ យកវាចាក់ចូលក្នុងចានដែករាងជ្រុងវែង បន្ទាប់មកយកទៅដាក់ក្នុងចង្ក្រានដុតនំទុកប្រហែលជា ១ទៅ ១ម៉ោងកន្លះ។
៤. យកនំចេញពីចង្ក្រានទុកឱ្យត្រជាក់ប្រហែលជា ១៥-២០នាទីកាត់វាជារាងជ្រុងៗ ឬតាមដែលអ្នកចូលចិត្តជាការស្រេច៕
របៀបធ្វើខសរសៃសាច់គោ
គ្រឿងទេស៖
- - ខ្ទឹមក្រហម ខ្ទឹមស ខ្ទឹមបារាំង ស្លឹកក្រូច ម្ទេសក្រហម រមាត ផ្កាច័ន្ទ ម្រេច
- - សាច់គោ ១គីឡូ
- - សរសៃគោ ១គីឡូ
- - ស្ករត្នោត បីស្លាបព្រា
- - ទឹកត្រី បីវែក
- - អំបិល កន្លះស្លាបព្រាកាហ្វេ
- - ម្រេចបុក ១ស្លាបព្រាបាយ
- - ស្រាស ៤វែក
- - ការុត៤ និង ដំឡូងបារាំង៤
១. លីងខ្ទឹមបារាំង ខ្ទឹមក្រហមឱ្យឈ្ងុយ ទើបដាក់ខ្ទឹមសលីងឱ្យឈ្ងុយ ហើយដួសចេញ។
២. លីងម្ទេសក្រហម រមាត ផ្កាច័ន្ទ និង ម្រេច ឱ្យឈ្ងុយ ដួសចេញ យកទៅបុកឱ្យម៉ត់ ទើបចាក់ខ្ទឹមលីងចូល បុកឱ្យសព្វចូលសាច់គ្នាឱ្យបានមួយចានចង្កឹះ។
៣. យកសរសៃគោលាងឱ្យស្អាត ហាន់ដុំៗតូច ប្រឡាក់ស្រាស២វែក ទុកចោល ១ម៉ោង ទើបយកទៅស្ងោរឱ្យផុយ រួចស្រង់ចេញលាងទឹកឱ្យស្អាត។
៤. ហាន់សាច់គោដុំៗ រួចដាក់លាយសរសៃគោស្ងោរ យកទៅប្រលាក់នឹងគ្រឿងបុកខាងលើ លាយស្រាស២វែក និងម្រេចបុក កញ្ជ្រាវឱ្យសព្វ ទុកមួយអន្លើ ចំនួន ១ម៉ោង។
៥. កាត់ការុត និង ដំឡូងបារាំងដុំៗ ។
៦. កម្លោចស្ករត្នោតក្នុងឆ្នាំងមួយឱ្យក្រហម រួចចាក់ទឹកត្រីចូល កូរឱ្យសព្វទើបចាក់សាច់គោចូល កូររំងាស់ ទាល់តែស្ងួតទឹក ទើបចាក់បន្លែចូល ថែមទឹកស្ងោររំងាស់ ទាល់តែផុយសាច់។
៧. ភ្លក្សថែមថយ តាមចំណូលចិត្ត។ បើចង់ឱ្យកាន់តែឈ្ងុយ ថែមសន្លឹកក្រូចសើចទៅក្នុងទឹកខ ហើយរំងាស់ជាមួយសាច់។
៨. បើទទួលទានជាមួយនំប៉័ង សូមរំងាស់ឱ្យខាប់ បើទទួលទានជាមួយគុយទាវ សូមថែមទឹកឱ្យរាវ ហើយថែមថយគ្រឿងតាមចំណូលចិត្ត។
៩. ពេលដួសដាក់ចាន សូមឱ្យស្លឹកខ្ទឹម និងស្លឹកក្រូចសើចហាន់ជាសរសៃឆ្មារបំផុត៕
របៀបធ្វើលតឆា
+ គ្រឿងផ្សំ៖
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឱ្យក្តៅ ដាក់ខ្ទឹមសចូលឆាឱ្យឈ្ងុយដាក់សាច់គោចូលឆាត្រឡប់បន្តិចដាក់ទឹកស៊ីអ៊ីវខាប់ និងស្ករសឆាឱ្យរាងឆ្អិនល្មម។
២. បន្ទាប់មកដាក់លតចូលឆាវាជាមួយសាច់គោបន្តិចសិន រួចហើយចាំដាក់ ខាត់ណា, ផ្កាគូឆាយ និងសណ្តែកបណ្តុះ ឆាឱ្យបន្លែឆ្អិនតាមការចូលចិត្តរួចដួសដាក់ក្នុងចាន។
៣. បន្ទាប់មកទៀតយកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយដួសដាក់ពីលើចានលតឆាជាការស្រេច៕
- - សាច់គោ ២០០ក្រាម ហាន់បន្ទះស្តើងៗ
- - ស៊ុត ១គ្រាប់ ចៀនឆ្អិន
- - លត ១ចានគោមតូចល្មម
- - ខាត់ណា ២ដើម ហាន់បន្ទះស្តើងៗ
- - ផ្កាគូឆាយ ២៥ក្រាមកាត់ ២ថ្នាំងដៃ
- - សណ្តែកបណ្តុះ ២៥ក្រាម
- - ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ
- - ស្ករស កន្លះស្លាបព្រាកាហ្វេ
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- - ប្រេងឆា ២-៤ស្លាបព្រាបាយ
១. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឱ្យក្តៅ ដាក់ខ្ទឹមសចូលឆាឱ្យឈ្ងុយដាក់សាច់គោចូលឆាត្រឡប់បន្តិចដាក់ទឹកស៊ីអ៊ីវខាប់ និងស្ករសឆាឱ្យរាងឆ្អិនល្មម។
២. បន្ទាប់មកដាក់លតចូលឆាវាជាមួយសាច់គោបន្តិចសិន រួចហើយចាំដាក់ ខាត់ណា, ផ្កាគូឆាយ និងសណ្តែកបណ្តុះ ឆាឱ្យបន្លែឆ្អិនតាមការចូលចិត្តរួចដួសដាក់ក្នុងចាន។
៣. បន្ទាប់មកទៀតយកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយដួសដាក់ពីលើចានលតឆាជាការស្រេច៕
របៀបធ្វើការ៉េម
គ្រឿងផ្សំ៖
- - សាច់ធូរេន ២៥០ក្រាម
- - ខ្ទិះដូង ១៥០មីលីលីត្រ
- - ទឹកដោះគោស្រស់ ២០០មីលីលីត្រ គ្មានជាតិស្ករ
- - ស្ករ ៨០ក្រាម
- - អំបិល
- - ម្សៅ Vannila ១ស្លាបព្រាកាហ្វេ
ជំហានទី ១៖ ខ្ទិះដូង និងស្ករស ដាក់លើចង្ក្រានដើម្បីរំលាយឱ្យចូលគ្នា ហើយបានបិទភ្លើងចង្ក្រានវិញ (កម្តៅឱ្យក្តៅបានហើយមិនបាច់ពុះទេ)។
ជំហានទី ២៖ ប្រើស្លាបព្រាច្របល់ធូរេន និងទឹកដោះគោឱ្យចូលគ្នា ហើយដាក់ម្សៅ vanilla និងអំបិលចូលរួចច្របល់ឱ្យចូលគ្នាទៀត។
ជំហានទី ៣៖ យកល្បាយដែលកូរហើយដាក់ចូលទៅប្រអប់ការ៉េម ទុកក្នុងទូរទឹកកក ៧-៨ ម៉ោងគឺអាចបរិភោគបានហើយ។
ចំណាំ៖ ប្រសិនបើអ្នកប្រើប្រអប់ធំ អ្នកត្រូវយកចេញកហើយប្រើស្លាបព្រាច្របល់វារៀងរាល់ ២ម៉ោងម្តង វានិងធ្វើឱ្យការ៉េមរបស់អ្នកម៉ត និង ទន់ល្អ៕
របៀបធ្វើជ្រក់ល្ហុងរស់ជាតិឆ្ងាញ់
គ្រឿងផ្សំ៖
១. មុនដំបូងយកល្ហុង ការ៉ុត និងអំបិល (ទុកបន្តិច) មកច្របល់ចូលគ្នា រួចទុក៥នាទី។
២. ៥នាទីក្រោយមកយកវាមកលាងទឹក រួចហើយពូតឱ្យអស់ទឹក។
៣. បន្ទាប់មកយកវាមកលាយជាមួយ ខ្ញី, ត្រសក់, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ម្សៅស៊ុបមាន់ និងអំបិលដែលនៅសល់ រួចហើយច្របល់ចូលគ្នា។
៤. បន្ទាប់មកទៀតដាក់ទឹកខ្មេះចូលរួចច្របល់ម្តងទៀតឱ្យបានសព្វរួចភ្លក់មើល បើរស្ទើររស់ជាតិណាមួយអាចបន្ថែមតាមតាចូលចិត្ត៕
- - ល្ហុង ៣០០ក្រាម ឈូសជាសសៃ
- - ត្រសក់ ២-៣ផ្លែចិតជាចង្វាមូល
- - ការ៉ុត ១មើមឈូសជាសសៃ
- - ខ្ញី ១ដុំចិតជាបន្ទះស្តើង
- - ខ្ទឹមក្រហម ១ដុំធំចិតជាបន្ទះស្តើង
- - អំបិល ១ស្លាបព្រាបាយ
- - ទឹកខ្មេះ ៣-៥ស្លាបព្រាបាយ
- - ខ្ទឹមស ៥កំពឹសចិញ្រ្ចាំ
- - ស្ករស ៣ស្លាបព្រាបាយ
- - ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
១. មុនដំបូងយកល្ហុង ការ៉ុត និងអំបិល (ទុកបន្តិច) មកច្របល់ចូលគ្នា រួចទុក៥នាទី។
២. ៥នាទីក្រោយមកយកវាមកលាងទឹក រួចហើយពូតឱ្យអស់ទឹក។
៣. បន្ទាប់មកយកវាមកលាយជាមួយ ខ្ញី, ត្រសក់, ខ្ទឹមក្រហម, ខ្ទឹមស, ស្ករស, ម្សៅស៊ុបមាន់ និងអំបិលដែលនៅសល់ រួចហើយច្របល់ចូលគ្នា។
៤. បន្ទាប់មកទៀតដាក់ទឹកខ្មេះចូលរួចច្របល់ម្តងទៀតឱ្យបានសព្វរួចភ្លក់មើល បើរស្ទើររស់ជាតិណាមួយអាចបន្ថែមតាមតាចូលចិត្ត៕
របៀបធ្វើឆាខាត់ណាប្រេងខ្យងសាច់មាន់
+ គ្រឿងផ្សំ៖
- - ខាត់ណា ៣០០ក្រាម (ស្រុះទឹកដាំពុះដាក់អំបិល, ប្រេងឆាមួយមុខបន្តិច)
- - សាច់មាន់ ៣០០ក្រាមហាន់ដុំតូចល្មម (ប្រឡាក់ ស្រាអង្ករ (បន្តិច), ម្សៅមី, ប្រេងឆា មួយមុខ ១ស្លាបព្រាកាហ្វេ)
- - ខ្ញី, ខ្ទឹមស ចិញ្ច្រាំ ៣ស្លាបព្រាបាយ
- - ស្លឹកខ្ទឹម ២ដើមហាន់
- - ប្រេងខ្យង ៣ស្លាបព្រាបាយ
- - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- - ស្ករស ១ស្លាបព្រាកាហ្វេ
- - ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ
- - ទឹកម្សៅមី (ម្សៅមី ១ស្លាបព្រាកាហ្វេ)
- - ទឹកស៊ុបមាន់ ១ចានចង្កឹះ
- - ស្រាអង្ករ កន្លះស្លាបព្រាកាហ្វេ
- - ប្រេងឆា ៤ស្លាបព្រាបាយ
១. មុនដំបូងដាក់ឆ្នាំងដាំទឹកឱ្យពុះរួចបន្ថែមអំបិល និងប្រេងឆាចូលបន្តិច បន្ទាប់យកខាត់ណាមកដាក់ស្រុះ (ទុកទាំងដើម) ពេលស្រុះរួចយកមកលាងទឹកត្រជាក់វិញ។
២. យកសាច់មានមកប្រឡាក់ ស្រាអង្ករ, ម្សៅមី និងប្រេងឆា កូរវាចូលគ្នាឱ្យសព្វ។
៣. បន្ទាប់មកយកទឹកស៊ុបមាន់, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស, ប្រេងល្ងរ និងម្សៅមី មកកូរលាយចូលគ្នាឱ្យសព្វ(ដាក់ក្នុងចានគោមមួយ)។
៤. យកឆ្នាំងខ្ទះដាក់ប្រេងឆា ២ស្លាបព្រាបាយ ចូលដាក់ភ្លើងឱ្យក្តៅចាក់ខ្ញីចូលឆាឱ្យមានខ្លិនឈ្ងុយ បន្ថែមខ្ទឹមសចូលទុកឱ្យមានខ្លិនឈ្ងុយដូចគ្នា (ខ្ទឹមស, ខ្ញីដាក់ពាក់កណ្តាល) ទើបដាក់សាច់មាន់ចូលឆារហូតទាល់តែឆ្អិនដួសទុកមួយឡែកសិន។
៥. យកប្រេងឆាដាក់ចូលក្នុងខ្ទះម្តងទៀត បន្ទាប់មកដាក់ខ្ទឹមស, ខ្ញីដែលនៅសល់ជាមួយនិងស្លឹកខ្ទឹមឆាឱ្យឈ្ងុយដាក់ខាត់ណាស្រុះរួចចូល បន្ទាប់មកទៀតយកគ្រឿងផ្សំក្នុងចានគោមចាក់ដាក់ពីលើគ្របទុក ១នាទីចូកត្រឡប់វា។
៦. បន្ទាប់ពីត្រឡប់ឱ្យចូលរស់ជាតិទាំងសងខាងហើយ ស្រង់វាដាក់ចូលក្នុងចានរាបស្មើមួយ (ស្រង់តែបន្លែ) បន្ទាប់មកទៀតយកសាច់មាន់ដែលឆាទុក មកដាក់ឆាជាមួយទឹកដែលនៅក្នុងខ្ទះម្តងទៀត ២-៣ត្រឡប់ដួសដាក់ក្នុងចានពីលើជាការស្រេច៕
បៀបធ្វើញាំសាច់ជ្រូកបីជាន់ជាមួយបង្គា
+ គ្រឿងផ្សំ៖
- - សាច់ជ្រូកបីជាន់ ២០០ក្រាមស្ងោរឆ្អិនហាន់ចំណិតស្តើងៗល្មម
- - បង្គា ២០០ក្រាមស្ងោរឆ្អិន បេះជាដុំៗតូចល្មម
- - ស្ពៃក្តោប ១០០ក្រាមចិតសរសៃល្អិតៗ
- - សណ្តែកបណ្តុះ ១០០ក្រាម
- - ត្រសក់ ២ផ្លែចិតស្តើងៗ
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- - សណ្តែកដីលីង ២ស្លាបព្រាបាយ (បុក)
- - ម្ទេសប្លោកទុំ ១ផ្លែតូចចិតចំណិតស្តើងៗ
- - ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- - ស្ករស កន្លះស្លាបព្រាបាយ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ទឹកខ្មេះ ២ស្លាបព្រាបាយ ឬបន្ថែមបន្ថយតាមចំណូលចិត្ត
១. មុនដំបូងយកចានគោមមួយមកដាក់លាយគ្រឿងផ្សំចូល ស្ករស, ទឹកត្រី, ទឹកខ្មោះ, ប៊ីចេង, អំបិល, ខ្ទឹមស និងដាក់ទឹកឆ្អិននៅក្តៅចូលបន្តិច រួចកូរឱ្យរលាយទុកដោយឡែកសិន។
២. បន្ទាប់មកយកចានគោមធំមួយដាក់ស្ពៃក្តោប, ត្រសក់, ម្ទេស, បង្គា,សាច់ជ្រូកចូល ជាមួយគ្រឿងផ្សំដែលលាយទុកក្នុងចានគោម ដាក់ស្មានមើលសិន រួចភ្លក់ថែមតាមចំណូលចិត្ត។
៣. បន្ទាប់មកទៀតដាក់សណ្តែកដីលីងចូល ១ស្លាបព្រាបាយ ច្របល់ចូលគ្នា រួចហើយពេលដែលដួសញ៉ាំរោយសណ្តែកដីលីងពីលើបន្ថែមទៀតជាការស្រេច៕
របៀបធ្វើឆាបង្គាស្ពៃក្តោប
+ គ្រឿងផ្សំ៖
- - បង្គា ៣០០ក្រាម យកក្បាល និងសំបកចេញ
- - ស្ពៃក្តោប ១ដុំតូច ចិតជាចំណិតតូចៗល្មម
- - ប៉េងប៉ោះ ២ផ្លែ ចិតជាដុំតូចៗ
- - ខ្ទឹមក្រហម ១ដុំធំចិតជាចំណិត
- - ការ៉ុត ១មើមតូចចិតជាសរសៃវែង
- - ម្ទេសហាន់ ដាក់តាមចំណូលចិត្ត
- - ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- - ទឹកត្រី ១ស្លាបព្រាបាយ
- - ស្ករស កន្លះស្លាបព្រាកាហ្វេ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ម្រេចម៉ត់ ដាក់តាមចំណូលចិត្ត
- - ស៊ុត ១គ្រាប់ យកពណ៌ក្រហមគោះដាក់ចានវាយឱ្យបែក
- - ប្រេងឆា ២-៣ស្លាបព្រាបាយ
១. ដំបូងយកឆ្នាំងខ្ទះដាក់លើភ្លើង រូចចាក់ប្រេងឆាចូលទុកឱ្យក្តៅដាក់ខ្ទឹមសចូលឆាឱ្យមានខ្លិនឈ្ងុយ។
២. ដាក់ខ្ទឹមក្រហមចូលឆាវាបន្តិចដាក់ប៉េងប៉ោះចូលឆាចូលគ្នាប្រហែលជា២-៣នាទីដាក់បង្គាចូលឆាមួយសន្ទុះ(ដាក់ទឹកចូលបន្តិច) ទើបដាក់ការ៉ុត និងម្ទេសចូលទុកវា ៣នាទីទៀត។
៣. បន្ទាប់មកដាក់ស្ពៃក្តោបចូលឆាត្រឡប់បន្តិចទើបដាក់ ទឹកត្រី, ស្ករស, អំបិល, ប៊ីចេង, ម្រេច និងស៊ុតចូលឆាបន្តទៀតឱ្យបន្លែឆ្អិនប្រហែលជា ៣-៤នាទីទៀតជាការស្រេច៕
របៀបធ្វើឆាសាច់គោប៉េងប៉ោះជាមួយស៊ុត
+ គ្រឿងផ្សំ៖
- - សាច់គោ ២០០ក្រាមហាន់ជាបន្ទះស្តើងល្មម
- - ប៉េងប៉ោះ ៣ផ្លែចិតជាដុំៗ
- - ស៊ុត ១គ្រាប់
- - យិនឆាយ ១ដើមហាន់បញ្ឆិតៗ
- - ស្លឹកកាឆាយ ១០០ក្រាមកាត់ ២ថ្នាំងដៃ
- - ខ្ទឹមក្រហម ១ដុំចិតស្តើងៗ
- - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- - ប្រេងខ្យង ១ស្លាបព្រាបាយ
- - ស្ករសត្នោត បន្តិច
- - ខ្ទឹមស និងខ្ញីចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- - ទឹកម្សៅមី ១ស្លាបព្រាបាយកន្លះ
- - ប្រេងឆា ២ស្លាបព្រាបាយ
១. ដំបូងយកប្រេងឆាដាក់ចូលក្នុងខ្ទះ ដាក់ភ្លើងឱ្យក្តៅដាក់ខ្ទឹមក្រហមចូលឆាឱ្យឈ្ងុយដាក់សាច់គោចូលឆាឱ្យសាច់រាងឆ្អិនបន្តិច។
២. បន្ទាប់មកយកបន្លែដាក់ចូល ប៉េងប៉ោះ, យិនឆាយ និងស្លឹកកាឆាយឆាចូលគ្នាទុកឱ្យបន្លែរាងស្រពាប់បន្តិច។
៣. យកទឹកស៊ីអ៊ីវ, ប្រេងខ្យង, ខ្ទឹមសជាមួយខ្ញីចិញ្ច្រាំ និងស្ករត្នោតដាក់ចូលឆាបញ្ចូលគ្នាដាក់ទឹកថែមបន្តិចទុកឱ្យពុះដាក់ទឹកម្សៅមីកូរចូលគ្នា។
៤. បន្ទាប់មកទៀតយកស៊ុតគោះចូលក្នុងចានវាយឱ្យបែករួចចាក់ចូលទុកឱ្យស៊ុតឆ្អិនជាការស្រេច៕
របៀបធ្វើឡាបសាច់គោ
+ គ្រឿងផ្សំ៖
- - សាច់គោ ៥០០ក្រាមហាន់ស្តើងល្មម
- - រំដេងហាន់ល្អិតៗ ១ស្លាបព្រាបាយ
- - គល់ស្លឹកគ្រៃហាន់ ២-៣ស្លាបព្រាបាយ
- - ខ្ទឹមស ៤កំពឹសហាន់ល្អិតៗ
- - ខ្ទឹមក្រហម ១ដុំធំហាន់ចំណិតតូចល្មម
- - ស្ករស ១ស្លាបព្រាបាយកន្លះ
- - ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - ទឹកក្រូចឆ្មា ៣-៤ស្លាបព្រាបាយ
- - ម្ទេសហាន់ ដាក់តាមចំណូលចិត្ត
- - អង្ករលីងម៉ត់ ៣-៤ស្លាបព្រាបាយ (អង្ករដំណើប)
- - ជីគ្រប់មុខ ដាក់តាមការចូលចិត្ត
- - ត្រប់ស្រួយ ៤-៥ផ្លែចិតជាចំណិតដាក់រៀបក្នុងចានរាបស្មើ
១. មុនដំបូងត្រូវយកឆ្នាំងខ្ទះដាក់លើភ្លើង បន្ទាប់មកយកទឹកកន្លះកូនចានចាក់ចូលរួចទុកឱ្យពុះ។
២. យកសាច់គោហាន់រួចដាក់ចូលឆាជាមួយនឹងទឹកទទេនោះរហូតទាល់តែសាច់ឆ្អិន តែមិនបាច់ឆ្អិនពេកទេ រួចហើយដួសដាក់ក្នុងចានធំមួយ។
៣. បន្ទាប់មកចាប់ផ្តើមដាក់គ្រឿងផ្សំចូលមាន អំបិល, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមស, ខ្ទឹមក្រហម, ស្ករស, ប៊ីចេង, ទឹកត្រី, ទឹកក្រូចឆ្មា, ម្ទេស និងអង្ករលីង រួចច្របល់ចូលគ្នាឱ្យចូលរស់ជាតិ។
៤. បន្ទាប់ពីនោះមកយកជីគ្រប់មុខដាក់ចូលច្របល់បីទៅបួនត្រឡប់ទៀត ភ្លក់មើលស្ទើរអ្វីថែមតាមចំណូលចិត្ត រួចដួសដាក់ក្នុងចានដែលបានរៀបត្រប់ស្រួយជាការស្រេច៕
របៀបធ្វើញាំស្តៅត្រីចៀន
គ្រឿងផ្សំ៖
- - សាច់ត្រីចៀន
- - ត្រសក់
- - ស្តៅ
- - សណ្តែកបណ្តុះ
- - ជីរថ្ពាល់ត្រី
- - ជីរសាំងគ្រហំ
- - ខ្ទឹមក្រហម
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- - ទឹកត្រី ២ស្លាបព្រាបាយ ( ឬយកទឹកបន្ទោះប្រហុក ជំនួសទឹកត្រី បើសិនចូលចិត្តប្រហុក)
- - ស្ករ ២ស្លាបព្រាកាហ្វេ
- - ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
- - កូរឱ្យសព្វទុកចោល ១៥នាទីបើចង់ឆ្ងាញ់អាចហាន់ម្ទេសថែមទៀតបាន។
លាយទឹកត្រីជាមួយត្រីមុនគេ ទើបចាក់បន្លែចូល លាយឱ្យសព្វ ភ្លក់ថែមថយ រសជាតិទៅតាមចំណូលចិត្ត ទើបដាក់ជីរជាចុងក្រោយជាការស្រេច៕
របៀបធ្វើញាំមីគ្រឿងសមុទ្រ
+ គ្រឿងផ្សំ៖
១. មុនដំបូងយកគ្រឿងសមុទ្រមកដាក់ស្ងោរឱ្យឆ្អិនរួចទុកដោយឡែកសិន។
២. យកមីទៅដាក់ស្រុះឱ្យឆ្អិន រួចហើយស្រង់ទុកសិន។
៣. លាយគ្រឿងផ្សំចូលក្នុងចានមាន ខ្ទឹមស, ម្ទេស, គ្រឿងមី, ស្ករ, ទឹកត្រី និងទឹកក្រូចឆ្មាកូរចូលគ្នាឱ្យសព្វ។
៤. បន្ទាប់មកយកខ្ទឹមក្រហម និងគ្រឿងសមុទ្រដែលឆ្អិនដាក់ចូលកូរចូលគ្នារួចភ្លក់មើលថែមថយតាមដែលចូលចិត្ត។
៥. យកមីដែលបានស្រុះរួច ជាមួយនឹងជីដាក់ចូលច្របល់ចូលគ្នា។
៦. បន្ទាប់ពីច្របល់ចូលគ្នារួចយកវាមកដាក់ក្នុងចានសាលាដ រួចយកសណ្តែកដីលីងរោយពីលើជាការស្រេច៕
- - មី ១កញ្ចប់ (រសជាតិតុងយ៉ាំ)
- - ម្ទេស តាមចំណូលចិត្តហាន់តូចៗ
- - ខ្ទឹមស ៣កំពឹសហាន់តូចៗ
- - ខ្ទឹមក្រហម ១ដុំហាន់បន្ទះតូចៗ
- - ស្ករស កន្លះស្លាបព្រាបាយ
- - ទឹកត្រី ១ស្លាបព្រាបាយ
- - ទឹក្រូចឆ្មា ២ស្លាបព្រាបាយ
- - គ្រឿងសមុទ្រ ឬសាច់ដាក់តាមចំណូលចិត្ត
- - សណ្តែកដីលីងបុក ១ស្លាបព្រាបាយ
- - ជីគ្រប់មុខ ដាក់តាមចំណូលចិត្ត
- - សាលាដ ១គុម្ពតូច រៀបដាក់ចំហៀងចាន
១. មុនដំបូងយកគ្រឿងសមុទ្រមកដាក់ស្ងោរឱ្យឆ្អិនរួចទុកដោយឡែកសិន។
២. យកមីទៅដាក់ស្រុះឱ្យឆ្អិន រួចហើយស្រង់ទុកសិន។
៣. លាយគ្រឿងផ្សំចូលក្នុងចានមាន ខ្ទឹមស, ម្ទេស, គ្រឿងមី, ស្ករ, ទឹកត្រី និងទឹកក្រូចឆ្មាកូរចូលគ្នាឱ្យសព្វ។
៤. បន្ទាប់មកយកខ្ទឹមក្រហម និងគ្រឿងសមុទ្រដែលឆ្អិនដាក់ចូលកូរចូលគ្នារួចភ្លក់មើលថែមថយតាមដែលចូលចិត្ត។
៥. យកមីដែលបានស្រុះរួច ជាមួយនឹងជីដាក់ចូលច្របល់ចូលគ្នា។
៦. បន្ទាប់ពីច្របល់ចូលគ្នារួចយកវាមកដាក់ក្នុងចានសាលាដ រួចយកសណ្តែកដីលីងរោយពីលើជាការស្រេច៕
របៀបធ្វើស្លាបមាន់បោក
គ្រឿងផ្សំ៖
- - ស្លឹកគ្រៃ, ខ្ទឹមស, ស្លឹកក្រូច, រមៀត, ម្ទេសក្រហម, លីងហើយ (បុកចូលគ្នាឱ្យម៉ត់) យកពីរទៅបីស្លាបព្រា
- - សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់កន្លះគីឡូ
- - សណ្តែកដីលីង ២ស្លាបព្រាបាយ
- - ស្ករ ១ស្លាបព្រាកាហ្វេ
- - ទឹកត្រី ២ស្លាបព្រាបាយ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
- - ពងមាន់ ១
- - ប្រេងចៀន កន្លះខ្ទះ
- - ស្លាបមាន់១០
១. យកសាច់ជ្រូកចិញ្ច្រាំ លាយជាមួយគ្រឿងបុក ស្ករ, អំបិល, ទឹកត្រី, សណ្តែកដីលីង, ម្សៅឆា និងពងមាន់។ លាយឱ្យសព្វទុកមួយអន្លើ។
២. យកស្លាបមាន់ផ្នែក ២កំណាត់ចុងស្លាបមកកាច់ហូតយកឆ្អឹងចេញ រួចហើយញាត់សាច់ជ្រូកគ្រឿងចូល បន្ទាប់មក យកឬស្សីខ្ទាស់បិតមុខ ទើបដាក់បំពងឱ្យក្រហម។
៣. ជាអាហារឆីជាមួយជ្រក់បន្លែជូរអែមមាន ផ្កាខាត់ណា, ត្រសក់, ការុត, ត្រសក់, ល្ហុង និងខ្ញី ជាដើម៕
របៀបធ្វើបង្អែមអាម៉ុកខ្នុរ
+ គ្រឿងផ្សំ៖
១. មុនដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក។
២. យកអំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឱ្យរលាយចូលគ្នាបានសព្វល្អ(ត្រូវចំណាយពេលយូរបន្តិចបើមិនមានម៉ាស៊ីន)។
៣. បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ។
៤. បន្ទាប់ពីលាយរួចរាល់ហើយយកវាដាក់ចូលក្នុងស្លឹកចេកដែលកាច់បត់រួច ឬក៍ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ។
៥. បន្ទាប់ពីដាក់ក្នុងស្លឹកចេក ឬក៍កូនចានរួចហើយយកវាទៅដាក់ចំហុយ ៣ ទៅ ៤នាទី។
៦. យកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុក៥នាទីទៀតឆ្អិនជាការស្រេច៕
- - សាច់ខ្នុរ ១ចានចិតជាចំណិត
- - ខ្ទិះដូង ២០០មីលីលីត្រ
- - ស៊ុត ១០គ្រាប់
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ស្ករស ១៥០ក្រាម
- - គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
- - ស្លឹកចេក កាច់បត់ដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន
- - ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ, អំបិលបន្តិច, ស្ករស កន្លះស្លាបព្រាកាហ្វេ លាយចូលគ្នាទុកដាក់ពីលើ
១. មុនដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក។
២. យកអំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឱ្យរលាយចូលគ្នាបានសព្វល្អ(ត្រូវចំណាយពេលយូរបន្តិចបើមិនមានម៉ាស៊ីន)។
៣. បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ។
៤. បន្ទាប់ពីលាយរួចរាល់ហើយយកវាដាក់ចូលក្នុងស្លឹកចេកដែលកាច់បត់រួច ឬក៍ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ។
៥. បន្ទាប់ពីដាក់ក្នុងស្លឹកចេក ឬក៍កូនចានរួចហើយយកវាទៅដាក់ចំហុយ ៣ ទៅ ៤នាទី។
៦. យកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុក៥នាទីទៀតឆ្អិនជាការស្រេច៕
របៀបធ្វើជ្រូកជាប់ជុច
គ្រឿងផ្សំ៖
១. លាយសាច់ជ្រូកជាមួយ អំបិល, ខ្ទឹមស, ស្លឹកខ្ទឹម, ពងមាន់, ម្សៅឆា, ម្រេច, ស្ករ ទាំងអស់ចូលគ្នា។
២. ញាត់ចូលក្នុងត្រឡាច ដែលកាត់កង់ ចោះបណ្តូលចោល។
៣. ដាំទឹកឱ្យពុះ រួចបង់ត្រឡាចញាត់ ចូល រួចរំងាស់ទាល់តែផុយសាច់ត្រឡាច។
៤. ភ្លក់និងថែមថយ សាបប្រៃ តាមចំណួលចិត្ត។
៥. បើចង់ឱ្យមានរសជាតិប្លែក សូមបង់បង្គាក្រៀម ចូលក្នុងទឹកស្ងោរ ពេលដាំពុះ មុននឹងដាក់ត្រឡាចចូល។ បើដាក់បង្គាស្រស់ សូមដាក់ ពេលមុនលើកស្ងោរចុះពីចង្រ្កាន៕
- - ត្រឡាច ១ ចៀរយកបណ្តូលចេញ
- - សាច់ជ្រូក បីខាំ
- - ផ្សិតត្រចៀកកណ្តុរ ហាន់ល្អិតៗ ១ស្លាបព្រា
- - ស្លឹកខ្ទឹម បួនដើម
- - ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- - ពងមាន់១
- - ម្សៅឆា កន្លះស្លាបព្រាកាហ្វេ
- - អំបិល ចុងស្លាព្រា
- - ម្សៅស៊ុបមីគៀវ ១ស្លាបព្រាកាហ្វេ
- - ស្ករ កន្លះស្លាបព្រាកាហ្វេ
- - ម្រេច កន្លះស្លាបព្រាកាហ្វេ
១. លាយសាច់ជ្រូកជាមួយ អំបិល, ខ្ទឹមស, ស្លឹកខ្ទឹម, ពងមាន់, ម្សៅឆា, ម្រេច, ស្ករ ទាំងអស់ចូលគ្នា។
២. ញាត់ចូលក្នុងត្រឡាច ដែលកាត់កង់ ចោះបណ្តូលចោល។
៣. ដាំទឹកឱ្យពុះ រួចបង់ត្រឡាចញាត់ ចូល រួចរំងាស់ទាល់តែផុយសាច់ត្រឡាច។
៤. ភ្លក់និងថែមថយ សាបប្រៃ តាមចំណួលចិត្ត។
៥. បើចង់ឱ្យមានរសជាតិប្លែក សូមបង់បង្គាក្រៀម ចូលក្នុងទឹកស្ងោរ ពេលដាំពុះ មុននឹងដាក់ត្រឡាចចូល។ បើដាក់បង្គាស្រស់ សូមដាក់ ពេលមុនលើកស្ងោរចុះពីចង្រ្កាន៕
របៀបធ្វើបុកត្រីឆ្អើរអំពិលទុំ
គ្រឿងផ្សំ៖
១. កំដៅត្រីឆ្អើរឱ្យស្រួយ ហើយបុកឱ្យម៉ត់ ចំនួនកន្លះចានចង្កឹះ។
២. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីងជាមួយខ្លាញ់ឱ្យឈ្ងុយ។
៣. ដាក់ស្ករត្នោត ១ស្លាបព្រាបាយ ហើយលីងឱ្យឈ្ងុយ។
៤. ដាក់ប្រហុក ១ស្លាបព្រាបាយ ចូល លីងឱ្យឈ្ងុយ រួចបន្ថយភ្លើង។
៥. ដាក់អំពិលទុំកន្លះស្លាបព្រាចូល តែកុំឱ្យច្រើនពេក ប្រយ័ត្នជូរជ្រុល។ បើស្ងួតពេកចាក់ទឹកបន្តិចចូលបន្តិច ហើយកូរឱ្យពុះសព្វ ចូលជាតិគ្នាទើបលើកចុះពីភ្លើង។
៦. ចាក់ត្រីឆ្អើរចូលកូរឱ្យសព្វ ហើយ ភ្លក្សកែកុនរសជាតិតាមចំណូលចិត្ត។
៧. បើចង់ឆ្ងាញ់អាចលីងម្ទេស ៤-៥គ្រាប់ ដាក់ទាំងមូលក៏បានហាន់ល្អិតៗ ដាក់ជាមួយក៏បានតាមចំណូលចិត្ត។
៩. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់ ត្រប់ ត្រកួនខ្ចី ពពាយខ្ចី ស្លឹកខ្ទឹម ជីរ សណ្តែកគួរ ជាដើម៕
- - ត្រីឆ្អើរ
- - ខ្ទឹមស
- - ខ្ទឹមក្រហម
- - ម្ទេសទុំ
- - ប្រហុក
- - អំពិលទុំ
- - ស្ករត្នោត
- - ខ្លាញ់ជ្រូក

របៀបធ្វើឆាស្បែកជ្រូកបំពង
+ គ្រឿងផ្សំ៖
១. ដំបូងយកប្រេងឆាមកដាក់ចូលក្នុងឆ្នាំងទុកឲ្យក្តៅ ដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់ស្បែកជ្រូកបំពងចូលឆាបន្តិចសិន។
២. បន្ទាប់មកដាក់ម្ទេសចូលឆា ២-៣ត្រឡប់ដាក់ម្សៅស៊ុប, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្ករស និងប៊ីចេង រួចហើយឆាចូលគ្នាទុកឲ្យបន្លែឆ្អិនតាមការចូលចិត្ត។
៣. បន្ទាប់មកទៀតយកស្លឹកខ្ទឹមដាក់ចូលឆាវាបន្តិច ដាក់ម្រេចចូល ឆាបន្តិចទៀតជាការស្រេច៕
- - ស្បែកជ្រូកបំពង ២០០ក្រាម
- - ម្ទេសប្លោកក្រហម, ខៀវ ២ផ្លែចិតជាចំណិត
- - ស្លឹកខ្ទឹម ៣ដើម កាត់ ២ថ្នាំងដៃ
- - ខ្ទឹមស ៤កំពឹសចិញ្ច្រាំ
- - ទឹកត្រី ១ស្លាបព្រាបាយ
- - ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- - ស្ករស ១ស្លាបព្រាកាហ្វេ
- - ប៊ីចេង ចុងស្លាបព្រាកាហ្វេ
- - ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
- - ម្រេច តាមការចូលចិត្ត
- - ប្រេងឆា ៣ស្លាបព្រាបាយ
១. ដំបូងយកប្រេងឆាមកដាក់ចូលក្នុងឆ្នាំងទុកឲ្យក្តៅ ដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់ស្បែកជ្រូកបំពងចូលឆាបន្តិចសិន។
២. បន្ទាប់មកដាក់ម្ទេសចូលឆា ២-៣ត្រឡប់ដាក់ម្សៅស៊ុប, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្ករស និងប៊ីចេង រួចហើយឆាចូលគ្នាទុកឲ្យបន្លែឆ្អិនតាមការចូលចិត្ត។
៣. បន្ទាប់មកទៀតយកស្លឹកខ្ទឹមដាក់ចូលឆាវាបន្តិច ដាក់ម្រេចចូល ឆាបន្តិចទៀតជាការស្រេច៕
របៀបធ្វើលតស្វិតឱ្យឆ្ងាញ់
វិធីធ្វើ៖
១. ដាំទឹកអោយពុះ
២. យកម្សៅឆាមួយកំប៉ុងចាក់ដាក់ចាន
៣. ចាក់ទឹកពុះចូល៣វែក ច្របល់ម្សៅឱ្យសព្វ
៤. ចាក់ទឹកស៊ីរ៉ូក្រហមមួយស្លាបព្រាចូល កូរឱ្យសព្វ
៥. រោយម្សៅឆាឆៅបន្ថែម ហើយច្របាច់សាច់ម្សៅលាយបញ្ចូលគ្នាបន្តិចម្តងៗទាល់តែបានជាម្សៅ មួយដុំម៉ត់ល្មួតចូលគ្នា
៦. បើជាប់ដៃ យកម្សៅឆាលាបទាល់តែសាច់ម្សៅឈប់ជាប់ដៃ
៧. យកបន្ទះក្តារជ្រុញលាបម្សៅឆា បបោសផាត់ពីលើតិចៗ
៨. បេះម្សៅមួយដុំដាក់លើក្តារជ្រុញ ហើយកិនឱ្យសំប៉ែតជាបន្ទះស្តើងៗ
៩. យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់បន្ទះម្សៅឱ្យទៅជាសរសៃ
១០. រោយម្សៅឆៅលើសរសៃលត ហើយពង្រាយសរសៃឱ្យដាច់ពីគ្នា។
១១. ដាំទឹកក្តៅមួយឆ្នាំងឱ្យពុះ
១២. ចាក់សរសៃលតចូលក្នុងឆ្នាំង យកចង្កើសកូរតិចៗឱ្យលតដាច់សរសៃពីគ្នាកុំឱ្យជាប់គ្នា
១៣. ទុកឱ្យលតពុះមួយស្របក់
១៤. នៅពេលសរសៃលតចេញពណ៌ថ្លា ហើយអណ្តែតនៅលើផ្ទៃទឹកខាងលើ សូមស្រង់ដាក់លាងទឹកត្រជាក់។
១៥. នៅពេលស្រង់លតដាក់ចាន សូមដាក់ទឹកកកចូលដើម្បីរក្សាលតកុំឱ្យជាប់គ្នា។
១៦. ដាំទឹកស្ករសដាក់អំបិលចុងស្លាបព្រា
១៧. ពេលទទួលទានដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង៕
របៀបធ្វើភ្លៅមាន់ទឹកអំពិលទុំ
+ គ្រឿងផ្សំ៖
- - ភ្លៅ ឬស្លាបមាន់ ១០-១៥ដុំប្រឡាក់អំបិល និងម្រេច ១ស្លាបព្រាកាហ្វេ
- - ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
- - ទឹកអំពិល ៣ស្លាបព្រាបាយ
- - ទឹកត្រី ៣ស្លាបព្រាបាយ
- - ខ្ទឹមស ៣កំពឹសហាន់ជាចំណិត
- - ខ្ទឹមក្រហម ១ដុំហាន់ជាចំណិត
- - ទឹក ១០០មីលីលីត្រ
- - ម្ទេសហាន់ ដាក់តាមការចូលចិត្ត
- - ប្រេងឆា ២ស្លាបព្រាបាយ
- - ទឹកម្សៅឆា ១ស្លាបព្រាកាហ្វេ លាយទឹក ១ស្លាបព្រាបាយ
- - សាលាដ ១០០ក្រាម រៀបដាក់ចាន
១. ដំបូងយកចានគោមមួយដាក់ទឹកចូល បន្ទាប់មកដាក់ស្ករត្នោត, ទឹកត្រី និងទឹកអំពិល រួចហើយកូរវាឲ្យសព្វ។
២. ដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ ដាក់ខ្ទឹមក្រហម និងខ្ទឹមសចូលបំពងឲ្យមានខ្លិនឈ្ងុយរួចហើយដួសទុកសិន។
៣. យកចានគោមដែលបានលាយ ទឹក, ស្ករ, ទឹកត្រី និងទឹកអំពិលយកមកចាក់ចូលក្នុងឆ្នាំងទុកឲ្យពុះរួចដាក់ខ្ទឹមបំពង និងម្ទេស (ទុកដាក់តាមក្រោយក៏បានដើម្បីកុំឲ្យមានខ្លិនឈួល) ចូលកូរបន្តិចចាក់ចូលទៅក្នុងចានវិញ (ធ្វើទឹកអំពិល)។
៤. យកភ្លៅមាន់មកដាក់ចៀនឲ្យឆ្អិន រួចហើយស្រង់វាទុក បន្ទាប់មកទៀតយកទឹកអំពិលលាយគ្រឿងរួចដាក់ចូលក្នុងឆ្នាំងម្តងទៀត រួចហើយដាក់ទឹកម្សៅឆាចូលទុកឲ្យពុះ។
៥. បន្ទាប់ពីពុះហើយយកភ្លៅមាន់ដែលចៀនឆ្អិនដាក់ចូលឆាច្របល់វាឲ្យចូលរស់ជាតិ រួចហើយយកមកដាក់ចូលក្នុងចានសាលាដ៍ជាការស្រេច៕
របៀបធ្វើនំស្នូលដូងជាមួយស្ករត្នោត
+ គ្រឿងផ្សំ៖
- - ម្សៅអង្ករដំណើប ១៥០ក្រាម
- - ខ្ទិះដូង ១៤០ក្រាម
- - សាច់ដូងកោសធ្វើស្នូល ៣០០ក្រាម, ២០០ក្រាមទុកដាក់ខាងក្រៅ
- - ស្ករត្នោត ២០០ក្រាម
- - ទឹក ៣ស្លាបព្រាបាយបាយ
- - អំបិល កន្លះស្លាព្រាកាហ្វេ
១. មុនដំបូងយកសាច់ដូងកោស ៣០០ក្រាមមកលាយជាមួយអំបិលឲ្យបានសព្វ។
២. យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូល(សម្រាប់ស្ករដុំ) រួចហើយកូរវារហូតទាល់តែស្ករឡើងជើងអង្រ្កង ឬស្ករឡើងស្អិត។
៣. ដាក់សាច់ដូងចូលកូរវាជាមួយស្កររហូតឲ្យស្ករ និងសាច់ដូងស្អិតជាប់ជាមួយគ្នា ហើយដាច់ទឹកស្ករទើបដួសវាទុកឲ្យត្រជាក់។
៤. បន្ទាប់ពីត្រជាក់ហើយយកវាមកធ្វើជាដុំមូលៗ (ធ្វើស្នូលនំ) តូចល្មមតាមដែលចូលចិត្តធ្វើរហូតទាល់តែអស់។
៥. យកម្សៅអង្ករដំណើបមកលាយជាមួយខ្ទិះដូង កូរវាឲ្យទៅជាម្សៅរួចនួតវាស្មានមើលដែលល្មមអាចយកមកខ្ចប់ធ្វើនំបាន។
៦. យកម្សៅម្តង ១ដុំ (លៃឲ្យសំជាមួយស្នូល) ធ្វើឲ្យសំប៉ែតរួចក៏យកស្នូលដែលបានធ្វើទុកមកដាក់ចូលហើយខ្ចប់វាធ្វើជារាងមូល។
៧. បន្ទាប់មកយកវាមកដាក់ចូលក្នុងទឹកដែលកំពុងដាំពុះ បន្ទាប់មកទៀតទុកវាឲ្យឆ្អិនរួចស្រង់យកមកដាក់ជាមួយសាច់ដូងកោសពេលនោះអាចញ៉ាំបានហើយ៕
របៀបធ្វើប្រហុកអំពិលទុំ
គ្រឿងផ្សំ៖
- - សាច់ជ្រូកចិញ្ច្រាំ
- - ខ្ទឹមស
- - ខ្ទឹមក្រហម
- - ម្ទេសទុំ
- - ប្រហុក
- - អំពិលទុំ
- - ស្ករត្នោត
- - ខ្លាញ់ជ្រូក
- - ពងមាន់១
១. លីងសាច់ជ្រូកចិញ្ច្រាំ ១ខាំ ឱ្យឆ្អិនហើយស្ងួត រួចដួសទុកមួយអន្លើ។
២. ចិញ្ច្រាំខ្ទឹមស ៥ក្លែប ខ្ទឹមក្រហម ៥ក្លែប លីងជាមួយខ្លាញ់ឱ្យឈ្ងុយ។
៣. ដាក់ស្ករ ១ស្លាបព្រាបាយ ចូលលីងឱ្យឈ្ងុយ។
៤. ដាក់ប្រហុក ១ស្លាបព្រាបាយ ចូល លីងឱ្យឈ្ងុយ។
៥. ដាក់អំពិលទុំកន្លះស្លាបព្រាចូល កុំឱ្យច្រើនពេក ប្រយ័ត្នជូរជ្រុល។
៦. ចាក់សាច់ជ្រូកចូល កូរឱ្យសព្វ។ បើស្ងួតពេក ចាក់ទឹកបន្តិចចូល កូរឱ្យសព្វ ភ្លក់ កែកុនរសជាតិ តាមចំណូលចិត្ត។
៧. គោះពងមាន់ ១ ដាក់ចូល កូរឱ្យសព្វ។
៨. ដាក់ម្ទេស ៤-៥គ្រាប់ ចូល ដាក់ទាំងមូលក៏បាន ហាន់ល្អិតៗក៏បាន តាមចំណូលចិត្ត។
៩. អន្លក់បន្លែ តាមចំណូលចិត្ត មានត្រសក់, ត្រប់, ត្រកួនខ្ចី, ពពាយខ្ចី, សណ្តែកគួរជាដើម៕
របៀបធ្វើតុងយ៉ាំត្រី
+ គ្រឿងផ្សំ៖
- - ត្រីរ៉ស់ ១គីឡូកាត់ជាកង់ៗ
- - គល់ស្លឹកគ្រៃ ២ដើមហាន់បញ្ឆិត
- - ស្លឹកក្រូចសើច ៤សន្លឹក
- - គ្រឿងតុងយ៉ាំ ១កញ្ចប់
- - ផ្លែម្ទេសស្រស់ ៥គ្រាប់
- - ទឹកត្រី ១ស្លាបព្រាបាយ
- - អំបិល កន្លះស្លាបព្រាកាហ្វេ
- - ស្ករស កន្លះស្លាបព្រាកាហ្វេ
- - ប៊ីចេង បន្តិច
- - ម្សៅស៊ុប កន្លះស្លាបកាហ្វេ
១. មុនដំបូងយកឆ្នាំងដាក់ដាំទឹកឲ្យពុះជាមុនសិន។
២. បន្ទាប់ពីទឹកពុះហើយត្រូវបង់ គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, គ្រឿងតុងយ៉ាំ, ម្សៅស៊ុប, ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង, ម្ទេស និងត្រី (ដាក់ត្រីស្រស់ ឬក៍ចៀនឬបំពងឲ្យឆ្អិនក៍បានតាមដែលចូលចិត្ត)។
៣. បន្ទាប់មកទុកឲ្យពុះម្តងទៀត សាកភ្លក់មើលស្ទើរអ្វីបន្ថែមតាមដែលចូលចិត្តជាការស្រេច៕
របៀបធ្វើស្ងោរប៉េងប៉ោះញាត់សាច់
ស្នូល៖
១. លាងប៉េងប៉ោះ ឆ្កៀលយកគ្រាប់ចេញ លាងឱ្យស្អាត។
២. លាយសាច់ជ្រូកនឹងគ្រឿងទាំងអស់ ចូលឱ្យសព្វ ហើយយកទៅញាត់ក្នុងផ្លែប៉េងប៉ោះ។
៣. ដាក់ឆ្នាំងកំដៅភ្លើងឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ប៉េងប៉ោះញាត់សាច់ចូល។
៤. ចៀនឱ្យក្រហម រួចសឹមចាក់ទឹកដាក់ស្ងោរ ឱ្យពុះឆ្អិនសាច់។
៥. ថែមអំបិលស្ករ ទៅក្នុងទឹកស្ងោរ រួចភ្លក់សាបប្រៃថែមថយតាមចំណូលចិត្ត៕
- - សាច់ជ្រូកចិញ្ច្រាំ ២ខាំ
- - ម្សៅឆា ១ស្លាបព្រាកាហ្វេ
- - មីសួរត្រាំទឹកក្តៅ ១ក្តាប់
- - ខ្ទឹមក្រហម ៣មើប
- - ស្លឹកខ្ទឹម ៣ដើម
- - ពងទា១
- - ម្រេច ចុងស្លាបព្រាកាហ្វេ
- - អំបិល ចុងស្លាបព្រាកាហ្វេ
- - ស្ករ ចុងស្លាបព្រាកាហ្វេ
- - ផ្សិតចំបើងចិញ្ច្រាំ ១ក្តាប់
- - ប៉េងប៉ោះទុំ ៤-៥ផ្លែ
- - ប្រេងឆា ៣ស្លាបព្រា
១. លាងប៉េងប៉ោះ ឆ្កៀលយកគ្រាប់ចេញ លាងឱ្យស្អាត។
២. លាយសាច់ជ្រូកនឹងគ្រឿងទាំងអស់ ចូលឱ្យសព្វ ហើយយកទៅញាត់ក្នុងផ្លែប៉េងប៉ោះ។
៣. ដាក់ឆ្នាំងកំដៅភ្លើងឱ្យក្តៅ ចាក់ប្រេងឆាចូល រួចដាក់ប៉េងប៉ោះញាត់សាច់ចូល។
៤. ចៀនឱ្យក្រហម រួចសឹមចាក់ទឹកដាក់ស្ងោរ ឱ្យពុះឆ្អិនសាច់។
៥. ថែមអំបិលស្ករ ទៅក្នុងទឹកស្ងោរ រួចភ្លក់សាបប្រៃថែមថយតាមចំណូលចិត្ត៕
របៀបធ្វើប្រហុកនួននាង
គ្រឿងផ្សំ៖
១. លីងសាច់ជ្រូកឱ្យស្ងួតអស់ទឹក រួចដួសទុកមួយអន្លើ។
២. ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំង ឱ្យឈ្ងុយ ហើយយកមកបុកចូលគ្នា។
៣. ដាក់ខ្លាញ់ លីងគ្រឿងដែលបុកបាននោះ ជាមួយប្រហុក ឱ្យឈ្ងុយ។
៤. ចាក់សាច់ជ្រូកចូល ដាក់ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់ឱ្យផ្អែមដូចប្រហុកខ្ទិះ) កូរឱ្យសព្វ។
៥. ភ្លក់រសជាតិប្រៃផ្អែម ថែមថយ តាមស្រឡាញ់ រួចហើយគោះពងទា ដាក់ចូល កូរឱ្យសព្វ រហូតដល់ចេញពណ៌ល្អ។
៦. ដាក់ប៉េងប៉ោះចូល បួនដប់ កូរឱ្យសព្វ។
៧. ពេលដួសបរិភោគ អាចថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាមចំណូលចិត្ត ឬមិនបាច់ដាក់ក៏បាន។
៨. បើមិនជូរទេ អាចច្របាច់ក្រូចឆ្មារថែម៕
- - ខ្ទឹមស
- - ខ្ទឹមក្រហម
- - ខ្ទឹមបារាំង
- - ខ្ទឹមបំពង់
- - ម្ទេសផ្លោកក្រហម
- - ម្ទេសខ្មាំង ឬម្ទេសហឡូពីណូ
- - ប៉េងប៉ោះពងចាប
- - ពងទា
- - សាច់ជ្រូកចិញ្ច្រាំ
- - ប្រហុក
- - ខ្លាញ់
- - ស្ករ
១. លីងសាច់ជ្រូកឱ្យស្ងួតអស់ទឹក រួចដួសទុកមួយអន្លើ។
២. ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹមក្រហម ខ្ទឹមបារាំងចិញ្ច្រាំ ខ្ទឹមបំពង់ហាន់ល្អិតៗ ម្ទេសផ្លោកទុំ ម្ទេសខ្មាំង ឱ្យឈ្ងុយ ហើយយកមកបុកចូលគ្នា។
៣. ដាក់ខ្លាញ់ លីងគ្រឿងដែលបុកបាននោះ ជាមួយប្រហុក ឱ្យឈ្ងុយ។
៤. ចាក់សាច់ជ្រូកចូល ដាក់ស្ករចុងស្លាបព្រាកាហ្វេ (កុំដាក់ឱ្យផ្អែមដូចប្រហុកខ្ទិះ) កូរឱ្យសព្វ។
៥. ភ្លក់រសជាតិប្រៃផ្អែម ថែមថយ តាមស្រឡាញ់ រួចហើយគោះពងទា ដាក់ចូល កូរឱ្យសព្វ រហូតដល់ចេញពណ៌ល្អ។
៦. ដាក់ប៉េងប៉ោះចូល បួនដប់ កូរឱ្យសព្វ។
៧. ពេលដួសបរិភោគ អាចថែមស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ឬជីរក្រហម តាមចំណូលចិត្ត ឬមិនបាច់ដាក់ក៏បាន។
៨. បើមិនជូរទេ អាចច្របាច់ក្រូចឆ្មារថែម៕
របៀបធ្វើខជើងមាន់សៀងខ្មៅ
គ្រឿងផ្សំ៖
- - ជើងមាន់ ១គីឡូ
- - សៀងខ្មៅ កន្លះខាំ
- - មើមខ្ញីចិញ្រ្ចាំ ១ខាំ
- - ខ្ទឹមសចិញ្ច្រាំ ១ខាំ
- - ម្ទេសផ្អែម ៥ផ្លែ
- - ផ្កាចាន់ ឬ ប៉ូចកាក់ ១០ផ្កា
- - ស្ករត្នោត ២ស្លាបព្រាបាយ
- - ទឹកខ្យង ៥ស្លាបព្រាបាយ
- - ស្រាស កន្លះពែង
- - ប្រេងចៀន ១ដប
របៀបធ្វើ៖
១. ប្រឡាក់ជើងមាន់នឹងស្រាសកន្លះពែង ទុកចំនួនមួយម៉ោង ហើយដាក់ស្ងោរ ឱ្យផុយទន់ស្បែក ទើបស្រង់ចេញសម្រស់ទឹកឱ្យស្ងួត។២. ដាក់ប្រេងក្នុងខ្ទះដាំឱ្យក្តៅ ហើយបំពងជើងមាន់ឱ្យក្រឡោតឡើងក្រហមល្អ ទើបស្រង់ចេញសទុកឱ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំឱ្យខ្លាញ់ផ្ទុះរលាកដៃ ឬ មុខ។ យកល្អ សូមប្រើគម្រូបឆ្នាំង ដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
៣. ក្នុងឆ្នាំងថ្មីមួយ សូមដាក់ករត្នោតកូរឱ្យក្រហមឡើងជើងអង្ក្រង រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងមើមខ្ញីចិញ្រ្ចាំចូលកូរឱ្យឈ្ងុយ ទើបចាក់ស្រាស ១វែក ថែមទឹកខ្យង សៀងខ្មៅ ផ្កាចាន់ (ឬ ប៉ូចកាក់) ចូលថែមទៀតកូរឱ្យសព្វ។
៤. ចាក់ជើងមាន់បំពងចូល កូរឱ្យចូលជាតិ ហើយថែមទឹក ដាក់ខឱ្យចូលជាតិរហូតផុយទន់ស្បែកជើងមាន់។ បើមិនទាន់ផុយ សូមថែមទឹកទៀត រំងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿងតាមចំណូលចិត្តត្រូវការ។
៥. នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេស និង ស្លឹកខ្ទឹម។ បើសិនជាខត្រជាក់ សូមដួសដាក់ចានចំហុយជាមួយម្ទេសផ្អែម និងស្លឹកខ្ទឹមនោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕
របៀបធ្វើឆាសាច់ជ្រូករសជាតិហិរ
+ គ្រឿងផ្សំ៖
- សាច់ជ្រូក ៣០០ក្រាមហាន់ជាបន្ទះ
- ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
- ខ្ញី ១ដុំតូចហាន់
- ស្ករត្នោត កន្លះស្លាបព្រាបាយ
- ទឹកម្ទេស ១ស្លាបព្រាបាយ
- ផ្លែម្ទេសទុំហាន់ ១ស្លាបព្រាបាយ ឬតាមការចូលចិត្ត
- ស្រា កន្លះស្លាបព្រាបាយ
- ប្រេងល្ងរ ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វីធីធ្វើ៖
១. មុនដំបូងយកគ្រឿងផ្សំមកលាយចូលក្នុងចានមួយមានដូចជា ទឹកស៊ីអុីវ, ខ្ញី, ស្ករត្នោត, ទឹកម្ទេស, ម្ទេសហាន់, ស្រា និងប្រេងល្ងរ។២. យកប្រេងឆាដាក់ចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ ដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់គ្រឿងផ្សំក្នុងចានចូលទុកមួយសន្ទុះចាំដាក់សាច់ជ្រូកចូល។
៣. ឆាវាបញ្ចូលគ្នាឲ្យចូលរសជាតិ សាកភ្លក់មើលតាមចំណូលចិត្ត រួចហើយទុកបន្តិចទៀតជាការស្រេច៕
របៀបធ្វើសាច់មាន់ដូងអាំង
វិធីធ្វើ៖
១. ប្រលាក់សាច់មាន់ជាមួយម្រេចបុក អំបិល ស្ករស ប្រេងខ្យង (បើគ្មានប្រេងខ្យង ដាក់ទឹកត្រី) ម្សៅឆា និង រមៀត ទុកចោលប្រហែល ១៥នាទី។២. ដោតសាច់មាន់ រៀបជាបន្ទះៗ ក្នុងចង្កាក់
៣. កោសដូងចាស់ ជាសរសៃៗ
៤. យកសាច់មាន់ទៅផ្តិតសង្កត់នឹងសរសៃដូង ឱ្យឱ្យជាប់ល្អ ហើយយកទៅអាំងអោយឆ្អិន។
៥. បរិភោគជាមួយជ្រក់ល្ហុង ឬ ជ្រក់ត្រសក់ជូរអែម៕
របៀបធ្វើបាយឆាគីមឈី
+ គ្រឿងផ្សំ៖
- សាច់ជ្រូកចិញ្ច្រាំ ៥០ក្រាម
- បាយឆ្អិន ១ចានធំ
- ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ
- គល់ខ្ទឹម ៣គល់
- គីមឈីចិញ្ច្រាំ កន្លះកូនចាន
- ទឹកគីមឈី ១ស្លាបព្រាបាយ
- ប្រេងល្ងរ កន្លះស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ស៊ុត ១គ្រាប់
- ល្ងរសលាយខ្មៅ កន្លះស្លាបព្រាកាហ្វេ(លីងឈ្ងុយ)
- ប្រេងឆា ២-៤ស្លាបព្រាបាយ
+ វីធីធ្វើ៖
១. មុនដំបូងយកសាច់ជ្រូកមកដាក់ឆាឱ្យឆ្អិនជាមុនសិន។២. យកបាយឆ្អិនដែលដាក់ក្នុងចានរួចហើយ ដាក់ប្រេងឆាចូល ១ស្លាបព្រាបាយ រួចច្របល់ចូលគ្នាឱ្យសព្វ។
៣. យកគល់ខ្ទឹមដាក់ឆាឱ្យឈ្ងុយ បន្ទាប់មកដាក់គីមឈីចិញ្ច្រាំ, ទឹកគីមឈី និងបាយចូលឆាវាឱ្យបាយឡើងក្រហមប្រហែលជា ៥-១០នាទី។
៤. បន្ទាប់មកបន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងរ រួចឆាវាឱ្យចូលរសជាតិ សាកភ្លក់មើលស្ទើរអ្វីថែមតាមការចូលចិត្ត។
៥. យកស៊ុតមកដាក់ចៀនឱ្យឆ្អិន រួចហើយយកដាក់ពីលើបាយឆា បន្ទាប់មករោយស្លឹកខ្ទឹម និងល្ងរពីលើជាការស្រេច៕
របៀបធ្វើបង្គាបំពងស្រួយ
+ គ្រឿងផ្សំ៖
- បង្គា ៥០០ក្រាមបកសំបកចេញវះយកសរសៃខ្នងចេញលាងឲ្យស្អាត
- កម្ទេចនំប៉័ង ២០០ក្រាម
- ស៊ុតមាន់ ១គ្រាប់
- ម្សៅនំខេក ៤ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស ៣កំពឹសចិតជាសរសៃ
- ស្រាស ១ស្លាបព្រាបាយ
- ប្រេងឆាដាក់បំពង កន្លះគីឡូ
-
+ វីធីធ្វើ៖
២. ៥នាទីក្រោយមកយកវាមកលាយជាមួយម្សៅនំខេក ស៊ុតមាន់ និងកំទេចនំប៉័ងឲ្យបានសព្វ។
៣. យកប្រេងឆាដាក់ចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ បន្ទាប់មកយកបង្គាដែលលាយគ្រឿងរួចរាល់អស់ហើយមកដាក់បំពងឲ្យឆ្អិនជាការស្រេច៕
វិធីធ្វើខ្ទឹមជ្រក់ពងទាកូន
+ គ្រឿងផ្សំ៖
- ខ្ទឹមស ១គីឡូ ចិតជាចំណិតស្តើង (ត្រាំទឹកឲ្យរីកសំបកមុននិងចិត)
- ម្ទេសទឹក ២៥០ក្រាម
- ស្ករស ២៥០ក្រាម
- ប៊ីចេង ១ស្លាបព្រាបាយ
- ទឹកខ្មេះ ២ស្លាព្រាបាយ
+ វិធីធ្វើ៖
១. មុនដំបូងយកម្ទេសទឹកមកឆាជាមួយស្ករស និងប៊ីចេង។២. បន្ទាប់ពីឆារួចហើយទុកវាឲ្យត្រជាក់ទើបយកខ្ទឹមសដែលចិតរួចមកច្របល់ឲ្យសព្វ។
៣. យកទឹកខ្មេះដាក់ចូលច្របល់បញ្ចូលជាមួយគ្នាដែរឲ្យចូលរសជាតិ រួចភ្លក់មើលតាមចំណូលចិត្ត។
៤. ផ្អាប់ទុកចោល ១ម៉ោងដើម្បីឲ្យបាត់ជាតិហាងជាការស្រេច ប៉ុន្តែជ្រក់នេះមិនអាចទុកញ៉ាំបានយូរទេ៕
របៀបធ្វើ មីឆាគ្រឿងសមុទ្រ
+ គ្រឿងផ្សំ៖
- បង្គា ១០០ក្រាមយកសរសៃខ្នងចេញ
- មឹក ១០០ក្រាមហាន់ជាក្រលា
- ស៊ុត ១គ្រាប់
- ខាត់ណា ២០ក្រាមហាន់បញ្ឆិតស្រុះទឹកក្តៅ
- ផ្សិតចំបើង ២០ក្រាមហាន់បញ្ឆិត
- ការ៉ុត ១កំណាត់ផ្លែតូចចិតជាណិត
- ផ្កាខាត់ណា ២០ក្រាមហាន់បញ្ឆិតស្រុះទឹកក្តៅ
- បណ្តូលពោតកំប៉ុង ២គ្រាប់ស្រុះទឹកក្តៅ
- ផ្សិតកំប៉ុង ២០ក្រាម
- ទឹកប៉ាវហ៊ឺ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ទឹកស៊ុប កន្លះវែក
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ម្សៅឆា ១ស្លាបព្រាបាយ
- មីសសៃធំ ១០០ក្រាម
- ទឹកម្ទេសដប ធ្វើទឹកជ្រលក់
+ វីធីធ្វើ៖
១. ដំបូងចាក់ប្រេងឆាចូលក្នុងខ្ទះទុកឲ្យក្តៅ គោះស៊ុតចូលឆាឲ្យឆ្អិន បន្ទាប់មកដាក់មី ជាមួយទឹកប៉ាវហ៊ឺចូលឆាឲ្យក្រៀមរួចដួសដាក់ក្នុងចានសិន។២. ដាក់ប្រេងឆាចូលក្នុងខ្ទះមួយទៀតទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់ បង្គា និងមឹកចូលឆាបន្តិចសិនចាំដាក់ ខាត់ណា, ផ្សិតចំបើង, ការ៉ុត, ផ្កាខាត់ណា, បណ្តូលពោតកំប៉ុង និងផ្សិតកំប៉ុងឆាបញ្ចូលគ្នាទាំងអស់។
៣. បន្ទាប់មកផ្សំគ្រឿងចូល ទឹកប៉ាវហ៊ឺ, ទឹកស៊ីអ៊ីវ, ទឹកស៊ុប និងម្រេចរួចឆាចូលគ្នាឲ្យសព្វចាក់ម្សៅឆាចូលឆាបន្តិចទៀតរួចយកវាមកដាក់ពីលើមី ឬឆាជាមួយមីមួយត្រឡប់ទៀតក៏បានតាមដែលចូលចិត្ត៕
របៀបធ្វើនំជើងជ្រូក នំបំពង់ ឬ នំកំប៉ុង
គ្រឿងផ្សំ៖
- ម្សៅខ្សាយ ១កំប៉ុង
- ទឹកក្តៅ ១កំប៉ុងកន្លះ
- ដូងកោស ១ក្តាប់
- ពងមាន់ ១គ្រាប់
- សណ្តែកបាយត្រាំទឹកក្តៅហើយចំហុយ ១ក្តាប់
- ប៉ិគក់ ហាន់ល្អិតៗ ១ក្តាប់
- ស្ករ ១ស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រាកាហ្វេ
- កំប៉ុងចៀននំ
របៀបធ្វើ៖
១. លាយម្សៅចូលជាមួយទឹកក្តៅឱ្យសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយឱ្យសព្វ។២. ដាក់ឆ្នាំងដាំខ្លាញ់ឱ្យក្តៅ
៣. ដួសម្សៅលាយហើយដាក់កំប៉ុង ចៀនរហូតទាល់តែក្រហម ទើបគាស់ចេញ ហើយចៀនអោយក្រហមស្រួយ។
៤. អាចបរិភោគលេងធម្មតាក៏បាន ឬទ្រាប់សាលាដ ត្រសក់ជីរ ជ្រលក់ទឹកត្រីផ្អែម ក៏បាន៕
បង្អែមចាប់ឆាយ
គ្រឿងផ្សំ :
-សណ្ដែកបាយ ១កំប៉ុងស្ទើរ
-ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម
-ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
-ដូងខ្ចី១កោសសាច់បាន
-សណ្ដែកដី លីងឬស្ងោរអោយផុយ
-គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ
-ត្រចៀកកណ្ដុរ
-ស្លឹកតយ
-ស្ករស , អំបិល
វិធីធ្វើ :

-ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត
-ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ
-លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕
វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ
Subscribe to:
Posts (Atom)